ព្រះត្រៃបិដក ភាគ ៨៣
[៤៤] បុគ្គលជាសទ្ធាវិមុត្ត តើដូចម្តេច។ បុគ្គលខ្លះ ក្នុងលោកនេះ ដឹងច្បាស់តាមពិតថា នេះទុក្ខ ដឹងច្បាស់តាមពិតថា នេះហេតុនាំឲ្យកើតទុក្ខ ដឹងច្បាស់តាមពិតថា នេះធម៌រលត់ទុក្ខ ដឹងច្បាស់តាមពិតថា នេះជាបដិទា ជាដំណើរទៅកាន់ធម៌រលត់ទុក្ខ ធម៌ទាំងឡាយ ដែលព្រះតថាគតសំដែងហើយ បុគ្គលនោះ បានឃើញដោយល្អ បានប្រព្រឹត្តដោយល្អ ដោយបញ្ញាផង អាសវៈពួកខ្លះរបស់បុគ្គលនោះ ក៏អស់ទៅ ព្រោះឃើញដោយបញ្ញាផង តែមិនដូចជាទិដ្ឋិប្បត្តបុគ្គលទេ នេះហៅថា បុគ្គលជាសទ្ធាវិមុត្ត
(១)។
[៤៥] បុគ្គលជាធម្មានុសារី តើដូចម្តេច។ បុគ្គលណា កំពុងប្រតិបត្តិដើម្បីធ្វើឲ្យជាក់ច្បាស់នូវសោតាបត្តិផល មានឥន្រ្ទិយគឺបញ្ញាដ៏ក្រៃលែង ចម្រើនអរិយមគ្គ មានបញ្ញាជាគ្រឿងនាំ មានបញ្ញាជាប្រធាន នេះហៅថា បុគ្គលជាធម្មានុសារី
(២) ។ បុគ្គលកំពុងប្រតិបត្តិដើម្បីធ្វើឲ្យជាក់ច្បាស់នូវសោតាបត្តិផល ឈ្មោះថា ធម្មានុសារី។ ឯបុគ្គលឋិតនៅក្នុងផល ឈ្មោះថា ទិដ្ឋិប្បត្តៈ។
[៤៦] បុគ្គលជាសទ្ធានុសារី តើដូចម្តេច។ បុគ្គលណា
(១) ប្រែថា រួចស្រឡះដោយសទ្ធា មាន ៦ ពួក ដូចកាយសក្ខី។ (២) ប្រែថា រលឹកតាមធម៌គឺបញ្ញា ជាឈ្មោះនៃបុគ្គលដែលឋិតនៅក្នុងសោតាបត្តិមគ្គ។
ID: 637651735883885681
ទៅកាន់ទំព័រ៖