ព្រះត្រៃបិដក ភាគ ៨៣
ប្រតិបត្តិដើម្បីធ្វើឲ្យជាក់ច្បាស់នូវសោតាបត្តិផល មានឥន្រ្ទិយ គឺសទ្ធាដ៏ក្រៃលែង ចម្រើនអរិយមគ្គ មានសទ្ធាជាគ្រឿងនាំ មានសទ្ធាជាប្រធាន នេះហៅថា បុគ្គលជាសទ្ធានុសារី
(១) ។ បុគ្គលកំពុងប្រតិបត្តិដើម្បីធ្វើឲ្យជាក់ច្បាស់នូវសោតាបត្តិផល ឈ្មោះថា សទ្ធានុសារី។ ឯបុគ្គលឋិតនៅក្នុងផល ឈ្មោះថា សទ្ធាវិមុត្ត។
[៤៧] បុគ្គលជាសត្តក្ខត្តុំបរមៈ តើដូចម្តេច។ បុគ្គលខ្លះ ក្នុងលោកនេះ ដល់នូវសោតៈ ព្រោះអស់ទៅនៃសញ្ញោជនៈ ៣
(២) មានសភាពមិនធ្លាក់ចុះក្នុងអបាយ ជាបុគ្គលទៀង មានការត្រាស់ដឹងប្រព្រឹត្តទៅខាងមុខ បុគ្គលនោះ ស្ទុះទៅ អន្ទោលទៅ ក្នុងទេវតា និងមនុស្ស អស់វារៈ ៧ ដង ហើយធ្វើនូវទីបំផុតនៃវដ្ដទុក្ខ នេះហៅថា បុគ្គលជាសត្តក្ខត្តុំបរមៈ
(៣) ។
[៤៨] បុគ្គលជាកោលំកោលៈ តើដូចម្តេច។ បុគ្គលខ្លះ ក្នុងលោកនេះ ដល់នូវសោតៈ ព្រោះអស់ទៅនៃសញ្ញោជនៈ ៣ មានសភាពមិនធ្លាក់ចុះក្នុងអបាយ ជាបុគ្គលទៀង មានការត្រាស់ដឹងប្រព្រឹត្តទៅខាងមុខ បុគ្គលនោះ ស្ទុះទៅ អន្ទោលទៅ កាន់ត្រកូល ២ ឬ ៣
(១) ជាឈ្មោះនៃបុគ្គលដែលឋិតនៅក្នុងសោតាបត្តិមគ្គដែរ។ អដ្ឋកថា។ (២) សញ្ញោជនៈ ៣ គឺ សក្កាយទិដ្ឋិ ១ វិចិកិច្ឆា ១ សីលព្វតបរាមាសៈ ១។ (៣) ជាឈ្មោះនៃសោតាបន្នបុគ្គលទី ១។
ID: 637651737392634704
ទៅកាន់ទំព័រ៖