ព្រះត្រៃបិដក ភាគ ៨៣
[៥១] បុគ្គលជាអនាគាមី តើដូចម្តេច។ បុគ្គលខ្លះ ក្នុងលោកនេះ ជាឱបបាតិកៈកំណើតព្រោះអស់ទៅនៃសញ្ញាជនៈជាចំណែកខាងក្រោម ៥
(១) ហើយបរិនិព្វានក្នុងសុទ្ធាវាសទេវលោកនោះ មានសភាពមិនត្រឡប់ចាកលោកនោះវិញ នេះហៅថា បុគ្គលជាអនាគាមី។
[៥២] បុគ្គលជាអន្តរាបរិនិព្វាយី តើដូចមេ្តច។ បុគ្គលខ្លះ ក្នុងលោកនេះ ជាឱបបាតិកៈកំណើត ព្រោះអស់ទៅនៃសញ្ញោជនៈ ជាចំណែកខាងក្រោម ៥ ជាអ្នកបរិនិព្វានក្នុងសុទ្ធាវាសទេវលោកនោះ មានសភាពមិនត្រឡប់ចាកលោកនោះវិញ បុគ្គលនោះ ញុំាងអរិយមគ្គឲ្យកើតឡើង ក្នុងប្រមាណនៃអាយុ ដែលកើតក្នុងលំដាប់ ឬដែលមិនទាន់ដល់ពាក់កណ្តាល ដើម្បីលះបង់នូវសញ្ញោជនៈខាងលើ
(២) នេះហៅថា បុគ្គលជាអន្តរាបរិនិព្វាយី។
[៥៣] បុគ្គលជាឧបហច្ចបរិនិព្វាយី តើដូចម្តេច។ បុគ្គលខ្លះ
(១) គឺ សក្កាយទិដ្ឋិ ១ វិចិកិច្ឆា ១ សីលព្វតបរាមាសៈ ១ កាមច្ឆន្ទៈ ១ ព្យាបាទៈ ១។ (២) គឺរូបរាគ ១ អរូបរាគ ១ មានះ ១ ឧទ្ធច្ចៈ ១ អវិជ្ជា ១។ អដ្ឋកថា។
ID: 637651738874822127
ទៅកាន់ទំព័រ៖