ព្រះត្រៃបិដក ភាគ ៨៣

ក្នុង​លោក​នេះ ជា​ឱប​បា​តិកៈ​កំណើត ព្រោះ​អស់​ទៅ​នៃ​សញ្ញោជនៈ​ជា​ចំណែកខាង​ក្រោម ៥ ហើយ​ជា​អ្នក​បរិនិព្វាន ក្នុង​សុទ្ធាវាស​ទេវលោក​នោះ មាន​សភាព​មិន​ត្រឡប់​ចាកលោក​នោះ​វិញ បុគ្គល​នោះ កន្លង​ពាក់កណ្តាល​អាយុ​ជា​ប្រមាណ ឬទល់នឹង​កាលកិរិយា ហើយ​ទើប​ញុំាង​អរិយមគ្គ​ឲ្យ​កើតឡើង ដើម្បី​លះបង់​សញ្ញោជនៈ​ខាងលើ នេះ​ហៅថា បុគ្គល​ជា​ឧបហ​ច្ច​បរិ​និ​ព្វា​យី។
 [៥៤] បុគ្គល​ជា​អសង្ខា​របរិ​និ​ព្វា​យី តើ​ដូចម្តេច។ បុគ្គល​ខ្លះ ក្នុង​លោក​នេះ ជា​ឱប​បា​តិកៈ​កំណើត ព្រោះ​អស់​ទៅ​នៃ​សញ្ញោជនៈ ជា​ចំណែកខាង​ក្រោម ៥ ហើយ​ជា​អ្នក​បរិនិព្វាន​ក្នុង​សុទ្ធាវាស​ទេវលោក​នោះ មាន​សភាព​មិន​ត្រឡប់​ចាកលោក​នោះ​វិញ បុ​គ្គ​លនោះញុំាង​អរិយមគ្គ​ឲ្យ​កើតឡើង ដោយ​អសង្ខារ គឺ​ដោយ​ព្យាយាម​បន្តិចបន្តួច ដើម្បី​លះបង់​សញ្ញោជនៈ​ខាងលើ នេះ​ហៅថា បុគ្គល​ជា​អសង្ខា​របរិ​និ​ព្វា​យី។
 [៥៥] បុគ្គល​ជាស​សង្ខា​របរិ​និ​ព្វា​យី តើ​ដូចម្តេច។ បុគ្គល​ខ្លះ ក្នុង​លោក​នេះ ជា​ឱប​បា​តិកៈ​កំណើត ព្រោះ​អស់​ទៅ​នៃ​សញ្ញោជនៈ ជា​ចំណែកខាង​ក្រោម ៥ ហើយ​ជា​អ្នក​បរិនិព្វាន​ក្នុង​សុទ្ធាវាស​ទេវលោក​នោះ មាន​សភាព​មិន​ត្រឡប់​ចាកលោក​នោះ​វិញ បុគ្គល​នោះ
ថយ | ទំព័រទី ២៤៤ | បន្ទាប់
ID: 637651739157478602
ទៅកាន់ទំព័រ៖