ព្រះត្រៃបិដក ភាគ ៨៣

ញុំាង​អរិយមគ្គ​ឲ្យ​កើតឡើង​ដោ​យស​សង្ខារ គឺ​ដោយ​ព្យាយាម​តឹង ដើម្បី​លះបង់​សញ្ញោជនៈ​ខាងលើ នេះ​ហៅថា បុគ្គល​ជាស​សង្ខា​របរិ​និ​ព្វា​យី។
 [៥៦] បុគ្គល​ជា​ឧទ្ធំ​សោត​អកនិដ្ឋ​គាមី តើ​ដូចម្តេច។ បុគ្គល​ខ្លះ ក្នុង​លោក​នេះ ជា​ឱប​បា​តិកៈ​កំណើត ព្រោះ​អស់​ទៅ​នៃ​សញ្ញោជនៈ ជា​ចំណែកខាង​ក្រោម ៥ ហើយ​ជា​អ្នក​បរិនិព្វាន​ក្នុង​សុទ្ធាវាស​ទេវលោក​នោះ មាន​សភាព​មិន​ត្រឡប់​ចាកលោក​នោះ​វិញ បុគ្គល​នោះ ច្យុត​ចាក​អវិហា ទៅកាន់​អតប្បា ច្យុត​ចាក​អតប្បា ទៅកាន់​សុទស្សា ច្យុត​ចាក​សុទស្សា ទៅកាន់​សុទស្សី ច្យុត​ចាក​សុទស្សី ទៅកាន់​អកនិដ្ឋ ហើយ​ញុំាង​អរិយមគ្គ​ឲ្យ​កើតឡើង ក្នុង​ជាន់​អកនិដ្ឋ ដើម្បី​លះបង់​សញ្ញោជនៈ​ខាងលើ នេះ​ហៅថា បុគ្គល​ជា​ឧទ្ធំ​សោត​អកនិដ្ឋ​គាមី។
 [៥៧] បុគ្គល​ជា​សោ​តា​បន្នៈ ប្រតិបត្តិ​ដើម្បី​ធ្វើឲ្យ​ជាក់ច្បាស់​នូវ​សោ​តា​បតិ្តផល តើ​ដូចម្តេច។ បុគ្គល​ប្រតិបត្តិ​ដើម្បី​លះបង់​សញ្ញោជនៈ ៣ ប្រតិបត្តិ​ដើម្បី​ធ្វើឲ្យ​ជាក់ច្បាស់​នូវ​សោតាបត្តិផល បាន​ដល់
ថយ | ទំព័រទី ២៤៥ | បន្ទាប់
ID: 637651739419197121
ទៅកាន់ទំព័រ៖