ព្រះត្រៃបិដក ភាគ ៨៣

 [៥៩] បុគ្គល​អ្នក​លុបគុណ​គេ តើ​ដូចម្តេច។ បណ្តា​ធម៌​ទាំងនោះ ការ​លុបគុណ​គេ តើ​ដូចម្តេច។ ការ​លុបគុណ អាការ​លុបគុណ ភាព​នៃ​សេចក្តី​លុបគុណ ការ​វេរ​ឃ្នើ អំពើ​វេរ​ឃ្នើ​ណា នេះ​ហៅថា ការ​លុបគុណ។ បុគ្គល​ដែល​មិន​លះបង់​ការ​លុបគុណ​នេះ នេះ​ហៅថា បុគ្គល​អ្នក​លុបគុណ​គេ។ បុគ្គល​អ្នក​ប្រណាំង​វាសនា តើ​ដូចម្តេច។ បណ្តា​ធម៌​ទាំងនោះ ការ​ប្រណាំង​វាសនា តើ​ដូចម្តេច។ ការ​ប្រណាំង​វាសនា អាការ​ប្រណាំង​វាសនា ភាព​នៃ​សេចក្តី​ប្រណាំង​វាសនា ការ​នាំមក​នៃ​ការ​ប្រណាំង​វាសនា ហេតុ​ជាទី​តាំង​នៃ​វិវាទ ការ​កាន់​យក​ជាគូ ការ​មិន​លះបង់ ណា នេះ​ហៅថា ការ​ប្រណាំង​វាសនា។ បុគ្គល​ដែល​មិន​លះបង់​ការ​ប្រណាំង​វាសនា​នេះ នេះ​ហៅថា បុគ្គល​អ្នក​ប្រណាំង​វាសនា។
 [៦០] បុគ្គល​មាន​សេចក្តី​ច្រណែន តើ​ដូចម្តេច។ បណ្តា​ធម៌​ទាំងនោះ សេចក្តី​ច្រណែន តើ​ដូចម្តេច។ ការ​ច្រណែន អាការ​ច្រណែន ភាព​នៃ​សេចក្តី​ច្រណែន ការ​ឈ្នានីស អាការ​ឈ្នានីស ភាព​នៃ​សេចក្តី​ឈ្នានីស ក្នុង​លាភសក្ការៈ សេចក្តី​គោរព ការរាប់​អាន ការថ្វាយបង្គំ និង​ការ​បូជា របស់​បុគ្គល​ដទៃ​ណា នេះ​ហៅថា សេចក្តី​ច្រណែន។ បុគ្គល​ដែល​មិន​លះបង់​សេចក្តី​ច្រណែន​នេះ
ថយ | ទំព័រទី ២៤៨ | បន្ទាប់
ID: 637651740181384682
ទៅកាន់ទំព័រ៖