ព្រះត្រៃបិដក ភាគ ៨៣

ប្រព្រឹត្ត​ទុច្ចរិត​ដោយ​វាចា ប្រព្រឹត្ត​ទុច្ចរិត​ដោយចិត្ត តំ​កល់​ទុក​នូវ​សេចក្តី​ប្រាថ្នា​ដ៏​លាមក ព្រោះ​ហេតុ​បិទបាំង​ទុច្ចរិត​នោះ ប្រាថ្នា​ថា កុំ​ឲ្យ​គេ​ស្គាល់​អញ ត្រិះរិះ​ថា កុំ​ឲ្យ​គេ​ស្គាល់​អញ ពោល​វាចា​ថា កុំ​ឲ្យ​គេ​ស្គាល់​អញ ព្យ​យាម​បដោយ​កាយ​ថា កុំ​ឲ្យ​គេ​ស្គាល់​អញ មាយា ភាព​មាយា ការ​បិទបាំង​ទោស ការ​បញ្ឆោត ការ​បំភាន់ ការ​បោះចោល​នូវ​បាប ការ​រក្សាទុក​នូវ​ទោស ការ​លាក់ ការ​លាក់​ភ្ជិត ការ​បិទបាំង​នូវ​បាប ការ​បិទបាំង​ភ្ជិត អំពើ​មិន​រាក់ អំពើ​មិន​ធ្វើឲ្យ​ប្រាកដ ការ​បិទបាំង​ជិត កិរិយា​ដ៏​លាមក​ណា ដែល​មាន​សភាព​ដូច្នេះ នេះ​ហៅថា មាយា។ បុគ្គល​ដែល​មិន​លះបង់​មាយា​នេះ នេះ​ហៅថា បុគ្គល​មាន​មាយា។
 [៦២] បុគ្គល​មិន​ខ្មាសបាប តើ​ដូចម្តេច។ បណ្តា​ធម៌​ទាំងនោះ ការ​មិន​ខ្មាសបាប តើ​ដូចម្តេច។ ធម្មជាត​ណា ដែល​បុគ្គល​មិន​ខ្មាស​ដោយ​អំពើ​ដែលគេ​ត្រូវ​ខ្មាស មិន​ខ្មាស​ដោយ​ការ​ភប់​ប្រសប់​នឹង​ធម៌​ជាអកុសល​ដ៏​លាមក នេះ​ហៅថា ការ​មិន​ខ្មាសបាប។ បុគ្គល​ប្រកបដោយ​សេចក្តី​មិន​ខ្មាស​នេះ ឈ្មោះថា បុគ្គល​មិន​ខ្មាសបាប។
ថយ | ទំព័រទី ២៥០ | បន្ទាប់
ID: 637651740659197155
ទៅកាន់ទំព័រ៖