ព្រះត្រៃបិដក ភាគ ៨៣
បុគ្គលមិនខ្លាចបាប តើដូចម្តេច។ បណ្តាធម៌ទាំងនោះ ការមិនខ្លាចបាប តើដូចម្តេច។ ធម្មជាតណា ដែលបុគ្គលមិនខ្លាចដោយអំពើដែលគេត្រូវខ្លាច មិនខ្លាចដោយការភប់ប្រសប់នឹងធម៌ជាអកុសលដ៏លាមក នេះហៅថា ការមិនខ្លាចបាប។ បុគ្គលប្រកបដោយការមិនខ្លាចបាបនេះ ឈ្មោះថា បុគ្គលមិនខ្លាចបាប។
[៦៣] បុគ្គលប្រដៅក្រ តើដូចម្តេច។ បណ្តាធម៌ទាំងនោះ ភាពនៃបុគ្គលប្រដៅក្រ តើដូចម្តេច។ ការប្រដៅក្រ សេចក្តីប្រដៅក្រ ភាពដែលគេប្រដៅបានដោយក្រ ភាពនៃបុគ្គលដែលប្រកាន់យកតែខាងខុស ភាពនៃបុគ្គលដែលត្រេកអរក្នុងធម៌ជាសត្រូវ ការមិនអើពើ ភាពនៃបុគ្គលមិនអើពើ ភាពនៃបុគ្គលមិនគោរព ភាពនៃបុគ្គលមិនទទួលស្តាប់បង្គាប់ ចំពោះសហធម្មិកដែលស្តីប្រដៅ នេះហៅថា ភាពនៃបុគ្គលប្រដៅក្រ។ បុគ្គលប្រកបដោយសេចក្តីប្រដៅក្រនេះ ឈ្មោះថា បុគ្គលប្រដៅក្រ។ បុគ្គលមានមិត្តអាក្រក់ តើដូចម្តេច។ បណ្តាធម៌ទាំងនោះ ភាពនៃបុគ្គលមានមិត្តអាក្រក់ តើដូចម្តេច។ បុគ្គលណា មិនមានសទ្ធា ទ្រុស្តសីល ជាអ្នកចេះដឹងតិច មានសេចក្តីកំណាញ់ មិនមានបញ្ញា ការសេព ការសេពដោយស្និទ្ធស្នាល ការសេពដោយត្រូវគំនិតគ្នា ការគប់រកគ្នា ការគប់រកត្រូវគំនិតគ្នា
ID: 637651740891697227
ទៅកាន់ទំព័រ៖