ព្រះត្រៃបិដក ភាគ ៨៣
សេចក្តីស្រឡាញ់ ការស្រឡាញ់ជិតដិតនឹងគ្នា ភាពនៃបុគ្គលមូលមិត្តជាមួយគ្នា ចំពោះបុគ្គលទាំងនោះណា នេះហៅថា ភាពនៃបុគ្គលមានមិត្តអាក្រក់។ បុគ្គលប្រកបដោយភាពជាអ្នកមានមិត្តអាក្រក់នេះ ឈ្មោះថា បុគ្គលមានមិត្តអាក្រក់។
[៦៤] បុគ្គលមានទ្វារមិនរក្សាក្នុងឥន្រ្ទិយ តើដូចម្តេច។ បណ្តាធម៌ទាំងនោះ ភាពនៃបុគ្គលមានទ្វារមិនរក្សាក្នុងឥន្រ្ទិយ តើដូចម្តេច ។ បុគ្គលខ្លះ ក្នុងលោកនេះ ឃើញរូបដោយចក្ខុ ជាអ្នកកាន់យកនិមិត្ត កាន់យកអនុព្យញ្ជនៈ អភិជ្ឈា និងទោមនស្ស ជាអកុសលធម៌ដ៏លាមក គប្បីគ្របសង្កត់បុគ្គលដែលមិនសង្រួមចក្ខុន្រ្ទិយនុ៎ះ ព្រោះហេតុមិនសង្រួមចក្ខុន្រ្ទិយណា មិនប្រតិបត្តិដើម្បីសង្រួមចក្ខុន្រ្ទិយនោះ មិនរក្សាចក្ខុន្រ្ទិយ មិនដល់នូវការសង្រួមក្នុងចក្ខុន្រ្ទិយ។ ឮសំឡេងដោយត្រចៀក។បេ។ ធុំក្លិនដោយច្រមុះ។បេ។ លិទ្ធរសដោយអណ្តាត។បេ។ ពាល់សម្ផ័ស្សដោយកាយ។បេ។
ID: 637651741140603407
ទៅកាន់ទំព័រ៖