ព្រះត្រៃបិដក ភាគ ៨៣

ដឹង​ច្បាស់​ធម្មារម្មណ៍​ដោយចិត្ត​ហើយ ជា​អ្នក​កាន់​យក​និមិត្ត កាន់​យក​អនុព្យញ្ជនៈ អភិជ្ឈា និង​ទោមនស្ស ជាអកុសល​ធម៌​ដ៏​លាមក គប្បី​គ្រប​សង្កត់​បុគ្គល​ដែល​មិន​សង្រួម​មនិន្រ្ទិយ​នុ៎ះ ព្រោះ​ហេតុ​មិន​សង្រួម​មនិន្រ្ទិយ​ណា មិន​ប្រតិបត្តិ​ដើម្បី​សង្រួម​មនិន្រ្ទិយ​នោះ មិន​រក្សា​មនិន្រ្ទិយ មិនដល់​នូវ​ការ​សង្រួម​ក្នុង​មនិន្រ្ទិយ​នោះ មិន​រក្សា​មនិន្ទ្រិយ មិនដល់​នូវ​ការ​សង្រួម​ក្នុង​មនិន្ទ្រិយ ការ​មិន​គ្រប់គ្រង អាការ​មិន​គ្រប់គ្រង ការ​មិន​រក្សា សេចក្តី​មិន​សង្រួម​នូវ​ឥន្រ្ទិយ​ទាំង ៦ នេះ ណា នេះ​ហៅថា ភាព​នៃ​បុគ្គល​មាន​ទ្វារ​មិន​រក្សា​ក្នុង​ឥន្រ្ទិយ។ បុគ្គល​ប្រកបដោយ​ភាពជា​អ្នកមាន​ទ្វារ​មិន​រក្សា​ក្នុង​ឥន្រ្ទិយ​នេះ ឈ្មោះថា ជា​អ្នកមាន​ទ្វារ​មិន​គ្រប់គ្រង​ក្នុង​ឥន្រ្ទិយ។ បុគ្គល​មិនដឹង​ប្រមាណ​ក្នុង​ភោជន តើ​ដូចម្តេច។ បណ្តា​ធម៌​ទាំងនោះ ភាព​នៃ​បុគ្គល​មិនដឹង​ប្រមាណ​ក្នុង​ភោជន តើ​ដូចម្តេច។ បុគ្គល​ខ្លះ ក្នុង​លោក​នេះ មិន​ពិចារណា មិន​ធ្វើ​ដោយ​ឧបាយ​ប្រាជ្ញា ក៏​បរិភោគ​អាហារ ដើម្បី​លេង ដើម្បី​ស្រវឹង ដើម្បី​ប្រដាប់ ដើម្បី​ស្អិតស្អាង ការ​មិន​សន្តោស ការ​មិនដឹង​ប្រមាណ សេចក្តី​មិន​ពិចារណា​ក្នុង​ភោជន​នោះ ណា នេះ​ហៅថា ភាព​នៃ​បុគ្គល​មិនដឹង​ប្រមាណ​ក្នុង​ភោជន។ បុគ្គល​ប្រកបដោយ​ភាពជា​អ្នក​មិនដឹង​ប្រមាណ​ក្នុង​ភោជន​នេះ ឈ្មោះថា ជា​អ្នក​មិនដឹង​ប្រមាណ​ក្នុង​ភោជន។
ថយ | ទំព័រទី ២៥៣ | បន្ទាប់
ID: 637651741372010446
ទៅកាន់ទំព័រ៖