ព្រះត្រៃបិដក ភាគ ៨៣
[៦៥] បុគ្គលភ្លេចស្មារតី តើដូចម្តេច។ បណ្តាធម៌ទាំងនោះ ការភ្លេចស្មារតី តើដូចម្តេច។ ការមិននឹក ការមិននឹករឿយ ៗ សេចក្តីមិនប្រុងស្មារតី ការនឹកមិនឃើញ ការមិនរលឹក សេចក្តីមិនចងចាំ ការរវើរវាយក្នុងអារម្មណ៍ ការវង្វេងភ្លេចណា នេះហៅថា ការភ្លេចស្មារតី។ បុគ្គលប្រកបដោយការភ្លេចស្មារតីនេះ ឈ្មោះថា បុគ្គលភ្លេចស្មារតី។ បុគ្គលមិនដឹងខ្លួន តើដូចម្តេច។ បណ្តាធម៌ទាំងនោះ ការមិងដឹងខ្លួន តើដូចម្តេច។ ការមិនដឹង ការមិនឃើញ ការមិនត្រាស់ដឹង ការមិនត្រាស់ដឹងរឿយ ៗ ការមិនត្រាស់ដឹងព្រម ការមិនចាក់ធ្លុះ ការមិនបានដោតក្រងទុក ការមិនចុះចិត្តស៊ប់ អាការមិនរំពឹងមើល សេចក្តីមិនពិចារណា អំពើមិនជាក់ច្បាស់ ការយល់បានដោយក្រ ភាពនៃចិត្តល្ងង់ ការមិនដឹងខ្លួន ការវង្វេង ការវង្វេងជ្រប់ ការភ្លេចភ្លាំង អវិជ្ជា អន្លង់គឺអវិជ្ជា ការប្រកបគឺអវិជ្ជា អនុស័យគឺអវិជ្ជា ការស្កាត់ដំណើរគឺអវិជ្ជា គន្លឹះគឺអវិជ្ជា ការវង្វេង អកុសលមូលណា នេះហៅថា សេចក្តីមិនដឹងខ្លួន។ បុគ្គលប្រកបដោយសេចក្តីមិនដឹងខ្លួននេះ ឈ្មោះថា បុគ្គលមិនដឹងខ្លួន។
[៦៦] បុគ្គលវិបត្តិសីល តើដូចម្តេច។ បណ្តាធម៌ទាំងនោះ វិបត្តិសីល តើដូចម្តេច។ ការប្រព្រឹត្តិល្មើសប្រកបដោយកាយ
ID: 637651741661228349
ទៅកាន់ទំព័រ៖