ព្រះត្រៃបិដក ភាគ ៨៣
[៧០] បុគ្គលមិនមានសេចក្តីច្រណែន តើដូចម្តេច។ បណ្តាធម៌ទាំងនោះ សេចក្តីច្រណែន តើដូចម្តេច។ ការច្រណែន អាការច្រណែន ភាពនៃសេចក្តីច្រណែន ការឈ្នានីស អាការឈ្នានីស ភាពនៃសេចក្តីឈ្នានីសក្នុងលាភសក្ការៈ ការគោរព ការរាប់អាន ការថ្វាយបង្គំ និងការបូជា របស់បុគ្គលដទៃណា នេះហៅថា សេចក្តីច្រណែន។ បុគ្គលដែលលះបង់សេចក្តីច្រណែននេះ នេះហៅថា បុគ្គលមិនមានសេចក្តីច្រណែន។ បុគ្គលមិនមានសេចក្តីកំណាញ់ តើដូចម្តេច។ បណ្តាធម៌ទាំងនោះ សេចក្តីកំណាញ់ តើដូចម្តេច។ សេចក្តីកំណាញ់ ៥ យ៉ាង គឺ កំណាញ់អាវាស ១ កំណាញ់ត្រកូល ១ កំណាញ់លាភ ១ កំណាញ់សេចក្តីសរសើរ ១ កំណាញ់ធម៌ ១ ការកំណាញ់ អាការកំណាញ់ ភាពនៃសេចក្តីកំណាញ់ សេចក្តីប្រាថ្នាខ្លាំង សេចក្តីកំណាញ់រឹង សេចក្តីស្វិតស្វាញ ចិត្តហួងហែងមិនរើសមុខ ណា ដែលមានសភាពដូច្នេះ នេះហៅថា សេចក្តីកំណាញ់។ បុគ្គលដែលលះបង់សេចក្តីកំណាញ់នេះ នេះហៅថា បុគ្គលមិនមានសេចក្តីកំណាញ់។
[៧១] បុគ្គលជាអ្នកមិនអួតអាង តើដូចម្តេច។ បណ្តាធម៌ទាំងនោះ សេចក្តីអួតអាង តើដូចម្តេច។ បុគ្គលខ្លះ ក្នុងលោកនេះ
ID: 637651742565915893
ទៅកាន់ទំព័រ៖