ព្រះត្រៃបិដក ភាគ ៨៣
[៧២] បុគ្គលមានសេចក្តីខ្មាសបាប តើដូចម្តេច។ បណ្តាធម៌ទាំងនោះ សេចក្តីខ្មាសបាប តើដូចម្តេច។ ធម្មជាតណា ដែលបុគ្គលខ្មាសដោយអំពើដែលគេត្រូវខ្មាស ខ្មាសដោយការភប់ប្រសប់នឹងធម៌ជាអកុសលដ៏លាមក នេះហៅថា សេចក្តីខ្មាសបាប។ បុគ្គលប្រកបដោយសេចក្តីខ្មាសបាបនេះ ឈ្មោះថា បុគ្គលមានសេចក្តីខ្មាសបាប។ បុគ្គលមានសេចក្តីខ្លាចបាប តើដូចម្តេច។ បណ្តាធម៌ទាំងនោះ សេចក្តីខ្លាចបាប តើដូចម្តេច។ ធម្មជាតណា ដែលបុគ្គលខ្លាចដោយអំពើដែលគេត្រូវខ្លាច ខ្លាចដោយការភប់ប្រសប់នឹងធម៌ជាអកុសលដ៏លាមក នេះហៅថា សេចក្តីខ្លាចបាប។ បុគ្គលប្រកបដោយសេចក្តីខ្លាចបាបនេះ ឈ្មោះថា បុគ្គលមានសេចក្តីខ្លាចបាប។
[៧៣] បុគ្គលប្រដៅងាយ តើដូចម្តេច។ បណ្តាធម៌ទាំងនោះ ភាពនៃបុគ្គលដែលគេប្រដៅងាយ តើដូចម្តេច។ ការប្រដៅងាយ សេចក្តីប្រដៅងាយ ភាពដែលគេប្រដៅបានដោយងាយ ភាពនៃបុគ្គលមិនប្រកាន់យកខាងខុស ភាពនៃបុគ្គលត្រេកអរក្នុងធម៌មិនជាសត្រូវ សេចក្តីប្រកបដោយការអើពើ ភាពនៃបុគ្គលប្រកបដោយការអើពើ ភាពនៃបុគ្គលប្រកបដោយការគោរព ភាពនៃបុគ្គលប្រកបដោយការទទួលស្តាប់បង្គាប់ ចំពោះសហធម្មិកដែលស្តីប្រដៅ នេះហៅថា
ID: 637651743007806428
ទៅកាន់ទំព័រ៖