ព្រះត្រៃបិដក ភាគ ៨៣

ពាល់​ត្រូវ​សម្ផ័​ស្ស​ដោយ​កាយ។បេ។ ដឹង​ច្បាស់​នូវ​ធម្មារម្មណ៍​ដោយចិត្ត ហើយ​ជា​អ្នក​មិន​កាន់​យក​និមិត្ត មិន​កាន់​យក​អនុព្យញ្ជនៈ អភិជ្ឈា និង​ទោមនស្ស ជាអកុសល​ធម៌​ដ៏​លាមក គប្បី​គ្រប​សង្កត់​បុគ្គល​ដែល​មិន​សង្រួម​មនិន្រ្ទិយ​នុ៎ះ ព្រោះ​ហេតុ​មិន​សង្រួម​មនិន្រ្ទិយ​ណា ក៏​ប្រតិបត្តិ​ដើម្បី​សង្រួម​មនិន្រ្ទិយ​នោះ រក្សា​មនិន្រ្ទិយ ដល់​នូវ​ការ​សង្រួម​ក្នុង​មនិន្រ្ទិយ ការគ្រប់គ្រង អាការ​គ្រប់គ្រង ការ​រក្សា ការ​សង្រួម នូវ​ឥន្រ្ទិយ​ទាំង ៦ នេះ ណា នេះ​ហៅថា ភាព​នៃ​បុគ្គល​មាន​ទ្វារ​រក្សា​ក្នុង​ឥន្រ្ទិយ។ បុគ្គល​ប្រកបដោយ​ភាពជា​អ្នកមាន​ទ្វារ​រក្សា​ក្នុង​ឥន្រ្ទិយ​នេះ ឈ្មោះថា អ្នកមាន​ទ្វារ​រក្សា​ក្នុង​ឥន្រ្ទិយ។ បុគ្គល​ដឹង​ប្រមាណ​ក្នុង​ភោជន តើ​ដូចម្តេច។ បណ្តា​ធម៌​ទាំងនោះ ភាព​នៃ​បុគ្គល​ដឹង​ប្រមាណ​ក្នុង​ភោជន តើ​ដូចម្តេច។ បុគ្គល​ខ្លះ ក្នុង​លោក​នេះ ពិចារណា​ដោយ​ឧបាយ​ប្រាជ្ញា ហើយ​បរិភោគ​អាហារ ដើម្បី​លេង​ក៏ទេ ដើម្បី​ស្រវឹង​ក៏ទេ ដើម្បី​ប្រដាប់​ក៏ទេ ដើម្បី​ស្អិតស្អាង​រាងកាយ​ក៏ទេ (បរិភោគ) កំណត់ទុក ដើម្បី​តាំងនៅ​នៃ​កាយ​នេះ ដើម្បី​ប្រព្រឹត្តទៅ​នៃ​កាយ​នេះ ដើម្បីនឹង​បំបាត់​នូវ​សេចក្តី​លំបាក ដើម្បីនឹង​អនុគ្រោះ​ដល់​ព្រហ្មចរិយៈ ថា​អញ​នឹង​កំចាត់​បង់​នូវ​វេទនា​ចាស់​ផង នឹង​ញុំាង​វេទនា​ថ្មី​មិន​ឲ្យ​កើតឡើង​បាន​ផង ការប្រព្រឹត្តិ​ទៅ​ក្តី សេចក្តី​មិន​មានទោស​ក្តី ការ​នៅ​សប្បាយ​ក្តី នឹង​មានដល់​អញ ការ​សន្តោស ការ​ដឹង​ប្រមាណ ការពិចារណា
ថយ | ទំព័រទី ២៦២ | បន្ទាប់
ID: 637651762279087774
ទៅកាន់ទំព័រ៖