ព្រះត្រៃបិដក ភាគ ៨៣
ក្នុងភោជននោះ ណា នេះហៅថា ភាពនៃបុគ្គលដឹងប្រមាណក្នុងភោជន។ បុគ្គលប្រកបដោយភាពជាអ្នកដឹងប្រមាណក្នុងភោជននេះ ឈ្មោះថា បុគ្គលដឹងប្រមាណក្នុងភោជន។
[៧៥] បុគ្គលមានស្មារតីតំកល់មាំ តើដូចម្តេច។ បណ្តាធម៌ទាំងនោះ ស្មារតី តើដូចម្តេច។ ការនឹកឃើញ ការនឹករឿយ ៗ ស្មារតី ការរលឹកឃើញ ការចាំទុក ការមិនរវើរវាយក្នុងអារម្មណ៍ ការមិនវង្វេងភ្លេច ឥន្រ្ទិយគឺការនឹក កម្លាំងគឺការនឹក ការនឹកត្រូវ ណា នេះហៅថា ស្មារតី។ បុគ្គលប្រកបដោយស្មារតីនេះ ឈ្មោះថា បុគ្គលមានស្មារតីតំកល់មាំ។ បុគ្គលជាអ្នកដឹងខ្លួន តើដូចម្តេច។ បណ្តាធម៌ទាំងនោះ សេចក្តីដឹងខ្លួន តើដូចម្តេច។ ការដឹង ការដឹងច្បាស់ ការពិចារណា ការពិចារណាសព្វ ការពិចារណាធម៌ ការកំណត់ ការកត់សំគាល់ ការកំណត់ទុក ភាពជាបណ្ឌិត ភាពជាអ្នកឈ្លាស ការពេញព្រៀប ការវាងវៃ ការគិត ការត្រិះរិះ ធម្មជាតដូចជាផែនដី ប្រាជ្ញា ធម្មជាតជាគ្រឿងទំលុះទំលាយ ការដឹងច្បាស់ សេចក្តីដឹងព្រម សភាពជាជន្លួញ បញ្ញា ឥន្រ្ទិយគឺបញ្ញា កម្លាំងគឺបញ្ញា កាំបិតគឺបញ្ញា ប្រាសាទគឺបញ្ញា រស្មីគឺបញ្ញា ពន្លឺគឺបញ្ញា ការរុងរឿងគឺបញ្ញា កែវគឺបញ្ញា ការមិនវង្វេង ការពិចារណាធម៌ ការឃើញត្រូវ ណា
ID: 637651762522525316
ទៅកាន់ទំព័រ៖