ព្រះត្រៃបិដក ភាគ ៨៣

ការ​បរិបូណ៌​ដោយ​ទិដ្ឋិ។ ការ​ឃើញត្រូវ​ទាំងអស់ ក៏​ឈ្មោះថា ការ​បរិបូណ៌​ដោយ​ទិដ្ឋិ​ដែរ។ បុគ្គល​ប្រកបដោយ​ការ​បរិបូណ៌​ដោយ​ទិដ្ឋិ​នេះ ឈ្មោះថា អ្នក​បរិបូណ៌​ដោយ​ទិដ្ឋិ។
 [៧៧] បុគ្គល ២ ពួក រកបាន​ដោយ​ក្រ​ក្នុង​លោក តើ​ដូចម្តេច។ បុគ្គល​ជា​បុព្វការី ១ បុគ្គល​ជា​កតញ្ញូ​កតវេទី ១ បុគ្គល ២ ពួក​នេះ រកបាន​ដោយ​ក្រ​ក្នុង​លោក។
 [៧៨] បុគ្គល ២ ពួក គេ​ចំអែត​បាន​ដោយ​ក្រ តើ​ដូចម្តេច។ បុគ្គល​ដែល​ទុក​នូវ​របស់​ដែល​ខ្លួន​រកបាន​ហើយ​បាន​ហើយ ១ បុគ្គល​ដែល​លះបង់​នូវ​របស់​ដែល​ខ្លួន​រកបាន​ហើយ​បាន​ហើយ ១ បុគ្គល ២ ពួក​នេះ គេ​ចំអែត​បាន​ដោយ​ក្រ។
 [៧៩] បុគ្គល ២ ពួក គេ​ចំអែត​បាន​ដោយ​ងាយ តើ​ដូចម្តេច។ បុគ្គល​ដែល​មិន​ទុក​នូវ​របស់​ដែល​ខ្លួន​រកបាន​ហើយ​បាន​ហើយ ១ បុគ្គល​ដែល​មិន​លះបង់​នូវ​របស់​ដែល​ខ្លួន​រកបាន​ហើយ​បាន​ហើយ ១ បុគ្គល ២ ពួក​នេះ គេ​ចំអែត​បាន​ដោយ​ងាយ។
 [៨០] អាសវៈ​នៃ​បុគ្គល ២ ពួក រមែង​ចំរើន តើ​ដូចម្តេច។ បុគ្គល​ដែល​រង្កៀស​សង្ស័យ​នូវ​វត្ថុ​ដែល​មិន​ត្រូវ​រង្កៀស​សង្ស័យ ១ បុគ្គល​ដែល​មិន​រង្កៀស​សង្ស័យ​នូវ​វត្ថុ​ដែល​ត្រូវ​រង្កៀស​សង្ស័យ ១ អាសវៈ​នៃ​បុគ្គល ២ ពួក​នេះ រមែង​ចំរើន។
ថយ | ទំព័រទី ២៦៥ | បន្ទាប់
ID: 637651763157525201
ទៅកាន់ទំព័រ៖