ព្រះត្រៃបិដក ភាគ ៨៣
តិកនិទ្ទេស
[៨៤] បុគ្គលមិនមានបំណង តើដូចម្តេច។ បុគ្គលខ្លះ ក្នុងលោកនេះ ជាអ្នកទ្រុស្តសីល មានធម៌លាមក មានមារយាទ គឺបុគ្គលគប្បីរលឹកដោយសេចក្តីរង្កៀស ដោយអំពើមិនស្អាត បិទបាំងអំពើ មិនមែនសមណៈ ប្តេជ្ញាខ្លួនថាជាសមណៈ មិនមែនព្រហ្មចារី ប្តេជ្ញាខ្លួនថាជាព្រហ្មចារី ជាអ្នកស្អុយក្នុង មានចិត្តទទឹកដោយរាគៈ ជ្រោកជ្រាកដោយកិលេស បុគ្គលនោះ បានឮដំណឹងថា ភិក្ខុឈ្មោះនេះ បានធ្វើឲ្យជាក់ច្បាស់ សម្រេចដោយប្រាជ្ញាដ៏ឧត្តម ដោយខ្លួនឯងក្នុងបច្ចុប្បន្ន នូវចេតោវិមុត្តិ បញ្ញាវិមុត្តិ ដែលមិនមានអាសវៈ ព្រោះអស់ទៅនៃអាសវៈទាំងឡាយ បុគ្គលនោះ មិនមានសេចក្តីត្រិះរិះ យ៉ាងនេះថា កាលណាហ្ន៎ អាត្មាអញនឹងបានធ្វើឲ្យជាក់ច្បាស់សម្រេច ដោយប្រាជ្ញាដ៏ឧត្តមដោយខ្លួនឯងក្នុងបច្ចុប្បន្ន នូវចេតោវិមុត្តិ បញ្ញាវិមុត្តិ ដែលមិនមានអាសវៈ ព្រោះអស់ទៅនៃអាសវៈទាំងឡាយ នេះហៅថា បុគ្គលមិនមានបំណង។ បុគ្គលអ្នកមានបំណង តើដូចម្តេច។ បុគ្គលខ្លះ ក្នុងលោកនេះ ជាអ្នកមានសីល មានធម៌ល្អ បុគ្គលនោះ បានឮដំណឹងថា ភិក្ខុឈ្មោះនេះ បានធ្វើឲ្យជាក់ច្បាស់សម្រេច ដោយប្រាជ្ញាដ៏ឧត្តមដោយខ្លួនឯងក្នុងបច្ចុប្បន្ន នូវចេតោវិមុត្តិ និងបញ្ញាវិមុត្តិ
ID: 637651763724400381
ទៅកាន់ទំព័រ៖