ព្រះត្រៃបិដក ភាគ ៨៣
            
        
        
            
            
                
                ដែលមិនមានអាសវៈ ព្រោះអស់ទៅនៃអាសវៈទាំងឡាយ បុគ្គលនោះ តែងមានសេចក្តីត្រិះរិះយ៉ាងនេះថា កាលណាហ្ន៎ អាត្មាអញនឹងបានធ្វើឲ្យជាក់ច្បាស់សម្រេច ដោយប្រាជ្ញាដ៏ឧត្តមដោយខ្លួនឯងក្នុងបច្ចុប្បន្ន នូវចេតោវិមុត្តិ បញ្ញាវិមុត្តិ ដែលមិនមានអាសវៈ ព្រោះអស់ទៅនៃអាសវៈទាំងឡាយ នេះហៅថា បុគ្គលអ្នកមានបំណង។ បុគ្គលអ្នកប្រាសចាកបំណង តើដូចម្តេច។ បុគ្គលខ្លះ ក្នុងលោកនេះ បានធ្វើឲ្យជាក់ច្បាស់សម្រេចដោយប្រាជ្ញាដ៏ឧត្តមដោយខ្លួនឯងក្នុងបច្ចុប្បន្ន នូវចេតោវិមុត្តិ បញ្ញាវិមុត្តិ ដែលមិនមានអាសវៈ ព្រោះអស់ទៅនៃអាសវៈទាំងឡាយ បុគ្គលនោះ ឮដំណឹងថា ភិក្ខុឈ្មោះនេះ បានធ្វើឲ្យជាក់ច្បាស់សម្រេច ដោយប្រាជ្ញាដ៏ឧត្តមដោយខ្លួនឯងក្នុងបច្ចុប្បន្ន នូវចេតោវិមុត្តិ បញ្ញាវិមុត្តិ ដែលមិនមានអាសវៈ ព្រោះអស់ទៅនៃអាសវៈទាំងឡាយ បុគ្គលនោះ មិនមានសេចក្តីត្រិះរិះយ៉ាងនេះថា កាលណាហ្ន៎ អាត្មាអញនឹងបានធ្វើឲ្យជាក់ច្បាស់សម្រេច ដោយប្រាជ្ញាដ៏ឧត្តមដោយខ្លួនឯងក្នុងបច្ចុប្បន្ន នូវចេតោវិមុត្តិ បញ្ញាវិមុត្តិ ដែលមិនមានអាសវៈ ព្រោះអស់ទៅនៃអាសវៈទាំងឡាយ។ ដំណើរនោះ តើព្រោះហេតុអ្វី។ ព្រោះថា បំណងក្នុងវិមុត្តិរបស់បុគ្គលនោះ ដែលមានចិត្តមិនទាន់រួចស្រឡៈចាកក្នុងអាសវៈក្នុងកាលមុន បំណងនោះ ក៏ស្ងប់រម្ងាប់ទៅ នេះហៅថា បុគ្គលប្រាសចាកបំណង។
            
            
         
        
            
                ID: 637651763935025377 
                
            
            
                ទៅកាន់ទំព័រ៖