ព្រះត្រៃបិដក ភាគ ៨៣
            
        
        
            
            
                
                 [៨៥] បណ្តាបុគ្គលទាំងនោះ បុគ្គល ៣ ពួក ប្រៀបដោយបុគ្គលឈឺ តើដូចម្តេច។ បុគ្គលឈឺមាន ៣ ពួក គឺបុគ្គលឈឺខ្លះ ក្នុងលោកនេះ ទោះបាននូវភោជនជាទីសប្បាយក្តី មិនបាននូវភោជនជាទីសប្បាយក្តី ទោះបាននូវភេសជ្ជៈជាទីសប្បាយក្តី មិនបាននូវភេសជ្ជៈជាទីសប្បាយក្តី ទោះបាននូវឧបដ្ឋាកដ៏សមគួរក្តី មិនបាននូវឧបដ្ឋាកដ៏សមគួរក្តី ក៏នៅតែមិនសះស្បើយចាកអាពាធនោះ ១។ មួយទៀត បុគ្គលឈឺខ្លះ ក្នុងលោកនេះ ទោះបាននូវភោជនជាទីសប្បាយក្តី មិនបាននូវភោជនជាទីសប្បាយក្តី ទោះបាននូវភេជ្ជៈជាទីសប្បាយក្តី មិនបាននូវភេជ្ជៈជាទីសប្បាយក្តី ទោះបាននូវឧបដ្ឋាកដ៏សមគួរក្តី មិនបាននូវឧបដ្ឋាកដ៏សមគួរក្តី ក៏សះស្បើយចាកអាពាធនោះបាន ១។ មួយទៀត បុគ្គលឈឺខ្លះ ក្នុងលោកនេះ លុះតែបាននូវភោជនជាទីសប្បាយ មិនមែនជាមិនបានទេ បាននូវភេសជ្ជៈជាទីសប្បាយ មិនមែនជាមិនបានទេ បាននូវឧបដ្ឋាកដ៏សមគួរ មិនមែនជាមិនបានទេ ទើបសះស្បើយចាកអាពាធនោះបាន ១។ បណ្តាបុគ្គលឈឺទាំងបីពួកនោះ បុគ្គលឈឺណា
            
            
         
        
            
                ID: 637651764150181513 
                
            
            
                ទៅកាន់ទំព័រ៖