ព្រះត្រៃបិដក ភាគ ៨៣

មិន​សង្គ្រោះ​ដោយ​ខន្ធ ១ អាយតនៈ ១០ ធាតុ ១៦។
 [៧៩] ពួក​ធម៌​មិនមែន​ជា​វិបាក ទាំង​មិនមែន​មាន​វិបាក​ធម៌​ជាប្រក្រតី វៀរលែង​ព្រះនិព្វាន​ជា​អសង្ខ​តៈ ក្រៅអំពី​ខន្ធ​ចេញ សង្រ្គោះ​ដោយ​ខន្ធ ៥ អាយតនៈ ១២ ធាតុ ១៣។ មិន​សង្គ្រោះ​ដោយ​ធម៌​ប៉ុន្មាន។ មិនមែន​មិន​សង្រ្គោះ​ដោយ​ខន្ធ​ណាមួយ មិនមែន​មិន​សង្គ្រោះ​ដោយ​អាយតនៈ​ណាមួយ តែ​មិន​សង្រ្គោះ​ដោយ​ធាតុ ៥ទេ។
 [៨០] ពួក​ធម៌​ដែល​កម្ម​ប្រកបដោយ​កិលេស មាន​តណ្ហា​ជាដើម​កាន់​យក ទាំង​ជា​ប្រយោជន៍​ដល់​ឧបាទាន សង្រ្គោះ​ដោយ​ខន្ធ ៥ អាយតនៈ ១១ ធាតុ ១៧។ មិន​សង្គ្រោះ​ដោយ​ធម៌​ប៉ុន្មាន។ មិនមែន​មិន​សង្រ្គោះ​ដោយ​ខន្ធ​ណាមួយ​ឡើយ តែ​មិន​សង្គ្រោះ​ដោយ​អាយតនៈ ១ ធាតុ ១ ទេ។
 [៨១] ពួក​ធម៌ ដែល​កម្ម​ប្រកបដោយ​កិលេស មាន​តណ្ហា​ជាដើម មិន​កាន់​យក តែ​ជា​ប្រយោជន៍​ដល់​ឧបាទាន សង្រ្គោះ​ដោយ​ខន្ធ ៥ អាយតនៈ ៧ ធាតុ ៨។ មិន​សង្គ្រោះ​ដោយ​ធម៌​ប៉ុន្មាន។ មិនមែន​មិន​សង្រ្គោះ​ដោយ​ខន្ធ​ណាមួយ​ឡើយ តែ​មិន​សង្គ្រោះ​ដោយ​អាយតនៈ ៥ ធាតុ ១០ ទេ។
ថយ | ទំព័រទី ២៧ | បន្ទាប់
ID: 637649852189212093
ទៅកាន់ទំព័រ៖