ព្រះត្រៃបិដក ភាគ ៨៣
លុះតែបាននូវភោជនជាទីសប្បាយ មិនមែនជាមិនបានទេ បាននូវភេសជ្ជៈជាទីសប្បាយ មិនមែនជាមិនបានទេ បាននូវឧបដ្ឋាកដ៏សមគួរ មិនមែនជាមិនបានទេ ទើបសះស្បើយចាកអាពាធនោះបាន ព្រោះអាស្រ័យបុគ្គលឈឺនេះហើយ បានជាព្រះមានព្រះភាគ ទ្រង់អនុញ្ញាតគិលានភត្ត ទ្រង់អនុញ្ញាតគិលានភេសជ្ជៈ ទ្រង់អនុញ្ញាតគិលានុបដ្ឋាកមួយទៀត ព្រោះអាស្រ័យបុគ្គលឈឺនេះឯង សូម្បីបុគ្គលឈឺ
(១) ឯទៀត ក៏បុគ្គលគួរបំរើដែរ។
[៨៦] បុគ្គល ៣ ពួក ប្រៀបដោយបុគ្គលឈឺ រមែងមានក្នុងលោក ក៏យ៉ាងនោះដែរ។ បុគ្គល ៣ ពួក តើដូចម្តេច។ បុគ្គលខ្លះ ក្នុងលោកនេះ ទោះបានឃើញព្រះតថាគតក្តី មិនបានឃើញព្រះតថាគតក្តី ទោះបានស្តាប់ធម្មវិន័យ ដែលព្រះតថាគតសំដែងហើយក្តី មិនបានស្តាប់ធម្មវិន័យ ដែលព្រះតថាគតសំដែងហើយក្តី ក៏នៅតែមិនបានត្រាច់ចុះកាន់សម្មត្តនិយាម ក្នុងកុសលធម៌ទាំងឡាយឡើយ។ មួយទៀត បុគ្គលខ្លះ ក្នុងលោកនេះ ទោះបានឃើញព្រះតថាគតក្តី មិនបានឃើញព្រះតថាគតក្តី ទោះបានស្តាប់ធម្មវិន័យ ដែលព្រះតថាគតសំដែងហើយក្តី មិនបានស្តាប់ធម្មវិន័យ ដែលព្រះតថាគតសំដែងហើយក្តី
(១) សំដៅយកបុគ្គលមានជំងឺ ២ ពួកខាងដើម។
ID: 637651764505025225
ទៅកាន់ទំព័រ៖