ព្រះត្រៃបិដក ភាគ ៨៣
បុគ្គលជាទិដ្ឋិប្បត្តៈ (សម្រេចដោយទិដ្ឋិ) តើដូចម្តេច។ បុគ្គលខ្លះ ក្នុងលោកនេះ ដឹងច្បាស់តាមពិតថា នេះទុក្ខ ដឹងច្បាស់តាមពិតថា នេះហេតុនាំឲ្យកើតទុក្ខ ដឹងច្បាស់តាមពិតថា នេះធម៌រំលត់ទុក្ខ ដឹងច្បាស់តាមពិតថា នេះបដិបទា ជាដំណើរទៅកាន់ធម៌រំលត់ទុក្ខ ឯពួកធម៌ដែលព្រះតថាគតសំដែងហើយ បុគ្គលនោះ បានឃើញច្បាស់ដោយប្រពៃ បានប្រព្រឹត្តដោយប្រពៃ ដោយប្រាជ្ញា ទាំងអាសវៈពួកខ្លះ របស់បុគ្គលនោះ ក៏អស់រលីង ព្រោះឃើញដោយប្រាជ្ញា នេះហៅថា បុគ្គលជាទិដ្ឋិប្បត្តៈ។ បុគ្គលជាសទ្ធាវិមុត្ត តើដូចម្តេច។ បុគ្គលខ្លះ ក្នុងលោកនេះ ដឹងច្បាស់តាមពិតថា នេះទុក្ខ។បេ។ ឯពួកធម៌ដែលព្រះតថាគតសំដែងហើយ បុគ្គលនោះ ក៏បានឃើញច្បាស់ដោយប្រពៃ បានប្រព្រឹត្តដោយប្រពៃ ដោយប្រាជ្ញា ទាំងអាសវៈពួកខ្លះ របស់បុគ្គលនោះ ក៏អស់រលីង ព្រោះឃើញដោយប្រាជ្ញា ប៉ុន្តែមិនដូចគ្នានឹងបុគ្គលជាទិដ្ឋិប្បត្តៈទេ នេះហៅថា បុគ្គលជាសទ្ធាវិមុត្ត
(១) ។
[៨៨] បុគ្គលមានសំដីដូចលាមក តើដូចម្តេច។ បុគ្គលខ្លះ ក្នុងលោកនេះ ជាអ្នកពោលពាក្យកុហក ទោះទៅក្នុងទីប្រជុំក្តី
(១) បុគ្គលដែលរួចចាកអាសវៈដោយសទ្ធា។
ID: 637651765167056603
ទៅកាន់ទំព័រ៖