ព្រះត្រៃបិដក ភាគ ៨៣

ទៅ​ក្នុង​បរិស័ទ​ក្តី ទៅ​ក្នុង​កណ្តាល​នៃ​ញាតិ​ក្តី ទៅ​ក្នុង​កណ្តាល​នៃ​ពួក​សេនា​ក្តី ទៅ​ក្នុង​កណ្តាល​នៃ​រាជត្រកូល​ក្តី បើ​មាន​គេ​នាំទៅ​សួរ​ជា​សាក្សី​ថា នែ​បុរស​អើយ ចូរ​មក​អាយ អ្នកដឹង​នូវ​ហេតុ​ណា ចូរ​និយាយ​នូវ​ហេតុ​នោះ​ចុះ បុគ្គល​នោះ កាល​មិនដឹង​សោះ និយាយ​ថា​ដឹង ឬកាល​ដឹង និយាយ​ថា​មិនដឹង​វិញ កាល​មិនឃើញ និយាយ​ថា​ឃើញ ឬកាល​ឃើញ និយាយ​ថា​មិនឃើញ​វិញ បុគ្គល​ជា​អ្នកពោល​ពាក្យ​កុហក​ដោយដឹងខ្លួន ព្រោះ​ហេតុ​នៃ​ខ្លួន​ក្តី ព្រោះ​ហេតុ​នៃ​បុគ្គល​ដទៃ​ក្តី ព្រោះ​ហេតុ​នៃ​អាមិសៈ​បន្តិចបន្តួច​ក្តី ដោយ​ប្រការ​ដូច្នេះ នេះ​ហៅថា បុគ្គល​មានសំដី​ដូច​លាមក។ បុគ្គល​មានសំដី​ដូច​ផ្កា តើ​ដូចម្តេច។ បុគ្គល​ខ្លះ ក្នុង​លោក​នេះ បាន​លះបង់​មុសាវាទ វៀរចាក​មុសាវាទ ទោះ​ទៅ​ក្នុង​ទីប្រជុំ​ក្តី ទៅ​ក្នុង​បរិស័ទ​ក្តី ទៅ​ក្នុង​កណ្តាល​នៃ​ពួក​ញាតិ​ក្តី ទៅ​ក្នុង​កណ្តាល​នៃ​ពួក​សេនា​ក្តី ទៅ​ក្នុង​កណ្តាល​នៃ​រាជត្រកូល​ក្តី បើ​មាន​គេ​នាំទៅ​សួរ​ជា​សាក្សី​ថា នែ​បុរស​អើយ ចូរ​មក​អាយ អ្នកដឹង​នូវ​ហេតុ​ណា ចូរ​និយាយ​នូវ​ហេតុ​នោះ​ចុះ បុគ្គល​នោះ កាល​មិនដឹង និយាយ​ថា​មិនដឹង ឬកាល​ដឹង និយាយ​ថា​ដឹង កាល​មិនឃើញ និយាយ​ថា​មិនឃើញ ឬកាល​ឃើញ និយាយ​ថា​ឃើញ បុគ្គល​មិន​ពោល​មុសាវាទ​ដោយដឹងខ្លួន ព្រោះ​ហេតុ​នៃ​ខ្លួន​ក្តី ព្រោះ​ហេតុ​នៃ​បុគ្គល​ដទៃ​ក្តី ព្រោះ​ហេតុ​នៃ​អាមិសៈ​បន្តិចបន្តួច​ក្តី
ថយ | ទំព័រទី ២៧៣ | បន្ទាប់
ID: 637651765369869021
ទៅកាន់ទំព័រ៖