ព្រះត្រៃបិដក ភាគ ៨៣

ដោយ​ប្រការ​ដូច្នេះ នេះ​ហៅថា បុគ្គល​មានសំដី​ដូច​ផ្កា។ បុគ្គល​មានសំដី​ដូច​ទឹកឃ្មុំ តើ​ដូចម្តេច។ បុគ្គល​ខ្លះ ក្នុង​លោក​នេះ ជា​អ្នកពោល​វាចា​មិន​មានទោស ដែល​នាំមក​នូវ​សេចក្តី​សុខ ដល់​ត្រចៀក គួរ​ជាទីស្រឡាញ់ ពេញ​ហឫទ័យ ជា​វាចា​អ្នកក្រុង ជាទី​ត្រេកអរ​នៃ​ជន​ច្រើន ជាទី​ពេញចិត្ត​នៃ​ជន​ច្រើន នេះ​ហៅថា បុគ្គល​មានសំដី​ដូច​ទឹកឃ្មុំ។
 [៨៩] បុគ្គល​មានចិត្ត​ប្រៀប​ដោយ​ដំបៅ តើ​ដូចម្តេច។ បុគ្គល​ខ្លះ ក្នុង​លោក​នេះ ជា​អ្នកមាន​សេចក្តី​ក្រោធ ច្រើន​ដោយ​ការ​ចង្អៀតចង្អល់ សូម្បី​គេ​ស្តីថា​តែ​បន្តិចបន្តួច ក៏​ខ្ន​ក់​ចិត្ត ខឹង​ព្យាបាទ តតប ធ្វើ​សេចក្តី​ក្រោធ ការ​ប្រទូស្ត និង​សេចក្តី​មិន​ត្រេកអរ​ឲ្យ​ប្រាកដ ដំបៅ​ចាស់ ដែល​បុគ្គល​ឲ្យ​ជល់​នឹង​ឈើ ឬអំបែង តែង​ហូរ​ទឹករងៃ ដោយ​ក្រៃលែង​ជាង​ប្រមាណ យ៉ាងណាមិញ បុគ្គល​ខ្លះ ក្នុង​លោក​នេះ ជា​អ្នកមាន​សេចក្តី​ក្រោធ ច្រើន​ដោយ​សេចក្តី​ចង្អៀតចង្អល់ សូម្បី​គេ​ស្តីថា​តែ​បន្តិចបន្តួច ក៏​ខ្ន​ក់​ចិត្ត ខឹង​ព្យាបាទ តតប ធ្វើ​សេចក្តី​ក្រោធ សេចក្តី​ប្រទូស្ត និង​សេចក្តី​មិន​ត្រេកអរ​ឲ្យ​ប្រាកដ ក៏​យ៉ាងនោះ​ឯង នេះ​ហៅថា បុគ្គល​មានចិត្ត​ប្រៀប​ដោយ​ដំបៅ។ បុគ្គល​មានចិត្ត​ប្រៀប​ដោយ​ផ្លេកបន្ទោរ តើ​ដូចម្តេច។ បុគ្គល​ខ្លះ ក្នុង​លោក​នេះ
ថយ | ទំព័រទី ២៧៤ | បន្ទាប់
ID: 637651765585181637
ទៅកាន់ទំព័រ៖