ព្រះត្រៃបិដក ភាគ ៨៣
បុគ្គលមានភ្នែកពីរ តើដូចម្តេច។ បុគ្គលគប្បីបាននូវភោគៈ ដែលខ្លួនមិនទាន់បាន ឬថាគប្បីធ្វើនូវភោគៈ ដែលបានហើយ ឲ្យកាន់តែចំរើនឡើង ដោយចក្ខុមានសភាពបែបណា បុគ្គលខ្លះ ក្នុងលោកនេះ មានចក្ខុមានសភាពបែបនោះផង បុគ្គលគប្បីដឹងនូវធម៌ជាកុសល និងអកុសល គប្បីដឹងនូវធម៌ប្រកបដោយទោស និងមិនមានទោស គប្បីដឹងនូវធម៌ដ៏ថោកទាប និងខ្ពង់ខ្ពស់ គប្បីដឹងនូវធម៌មានចំណែកប្រៀបដោយធម៌ខ្មៅ និងធម៌ស ដោយចក្ខុមានសភាពបែបណា បុគ្គលនោះ មានចក្ខុ មានសភាពបែបនោះផង នោះហៅថា បុគ្គលមានភ្នែកពីរ។
[៩១] បុគ្គលមានបញ្ញាដូចភាជន៍ផ្កាប់ តើដូចម្តេច។ បុគ្គលខ្លះ ក្នុងលោកនេះ ទៅកាន់អារាមដើម្បីស្តាប់ធម៌ ក្នុងសំណាក់នៃភិក្ខុរឿយ ៗ ពួកភិក្ខុសំដែងធម៌ មានពីរោះក្នុងបទខាងដើម មានពីរោះក្នុងបទកណ្តាល មានពីរោះក្នុងបទខាងចុង ប្រកបដោយអត្ថ ប្រកបដោយព្យញ្ជនៈ ប្រកាសនូវព្រហ្មចរិយៈដ៏បរិបូណ៌បរិសុទ្ធសព្វគ្រប់ ចំពោះបុគ្គលនោះ បុគ្គលនោះ អង្គុយលើអាសនៈនោះ មិនធ្វើទុកក្នុងចិត្តនូវចំណែកជាខាងដើម មិនធ្វើទុកក្នុងចិត្តនូវចំណែកជាកណ្តាល មិនធ្វើទុកក្នុងចិត្តនូវចំណែកជាខាងចុងនៃកថានោះទេ បើទុកជាក្រោកចាកអាសនៈនោះហើយ ក៏មិនធ្វើទុកក្នុងចិត្តនូវចំណែកជាខាងដើម
ID: 637651766266275770
ទៅកាន់ទំព័រ៖