ព្រះត្រៃបិដក ភាគ ៨៣

មិន​ធ្វើ​ទុក​ក្នុងចិត្ត​នូវ​ចំណែក​ជា​កណ្តាល មិន​ធ្វើ​ទុក​ក្នុងចិត្ត​នូវ​ចំណែក​ជា​ខាងចុង​នៃ​កថា​នោះ ដូចជា​ក្អម​ផ្កាប់ បុគ្គល​យក​ទឹក​ទៅ​ចាក់​ដាក់​ក្នុង​ក្អម​នោះ តែង​កំពប់​ហូរ​ខ្ចាយ​ចេញ ដក់​នៅ​មិនបាន យ៉ាងណាមិញ បុគ្គល​ខ្លះ ក្នុង​លោក​នេះ ទៅកាន់​អារាម​ដើម្បី​ស្តាប់ធម៌ ក្នុង​សំណាក់​នៃ​ពួក​ភិក្ខុ​រឿយ ៗ ពួក​ភិក្ខុ​សំដែងធម៌ មាន​ពីរោះ​ក្នុង​បទ​ខាងដើម មាន​ពីរោះ​ក្នុង​បទ​កណ្តាល មាន​ពីរោះ​ក្នុង​បទ​ខាងចុង ប្រកបដោយ​អត្ថ ប្រកបដោយ​ព្យញ្ជនៈ ប្រកាស​នូវ​ព្រហ្មចរិយៈ​ដ៏​បរិបូណ៌​បរិសុទ្ធ​សព្វគ្រប់ ចំពោះ​បុគ្គល​នោះ បុគ្គល​នោះ អង្គុយ​លើ​អាសនៈ​នោះ មិន​ធ្វើ​ទុក​ក្នុងចិត្ត​នូវ​ចំណែក​ជា​ខាងដើម មិន​ធ្វើ​ទុក​ក្នុងចិត្ត​នូវ​ចំណែក​ជា​កណ្តាល មិន​ធ្វើ​ទុក​ក្នុងចិត្ត​នូវ​ចំណែក​ជា​ខាងចុង​នៃ​កថា​នោះ​ទេ បើទុកជា​ក្រោក​ចាក​អាសនៈ​នោះ​ហើយ ក៏​មិន​ធ្វើ​ទុក​ក្នុងចិត្ត​នូវ​ចំណែក​ជា​ខាងដើម មិន​ធ្វើ​ទុក​ក្នុងចិត្ត​នូវ​ចំណែក​ជា​កណ្តាល មិន​ធ្វើ​ទុក​ក្នុងចិត្ត​នូវ​ចំណែក​ជា​ខាងចុង​នៃ​កថា​នោះ ក៏​យ៉ាងនោះ​ដែរ នេះ​ហៅថា បុគ្គល​មាន​បញ្ញា​ដូច​ភាជន៍​ផ្កាប់។ បុគ្គល​មាន​បញ្ញា​ដូចជា​ថ្នក់​លេច តើ​ដូចម្តេច។ បុគ្គល​ខ្លះ ក្នុង​លោក​នេះ ទៅកាន់​អារាម​ដើម្បី​ស្តាប់ធម៌ ក្នុង​សំណាក់​នៃ​ពួក​ភិក្ខុ​រឿយ ៗ ពួក​ភិក្ខុ​សំដែងធម៌ មាន​ពីរោះ​ក្នុង​បទ​ខាងដើម មាន​ពីរោះ​ក្នុង​បទ​កណ្តាល មាន​ពីរោះ​ក្នុង​បទ​ខាងចុង ប្រកប
ថយ | ទំព័រទី ២៧៨ | បន្ទាប់
ID: 637651766475337847
ទៅកាន់ទំព័រ៖