ព្រះត្រៃបិដក ភាគ ៨៣

ដោយ​អត្ថ ប្រកបដោយ​ព្យញ្ជនៈ ប្រកាស​នូវ​ព្រហ្មចរិយៈ ដ៏​បរិបូណ៌​បរិសុទ្ធ​សព្វគ្រប់ ចំពោះ​បុគ្គល​នោះ បុគ្គល​នោះ អង្គុយ​លើ​អាសនៈ​នោះ បាន​ធ្វើ​ទុក​ក្នុងចិត្ត​នូវ​ចំណែក​ជា​ខាងដើម ធ្វើ​ទុក​ក្នុងចិត្ត​នូវ​ចំណែក​ជា​កណ្តាល ធ្វើ​ទុក​ក្នុងចិត្ត​នូវ​ចំណែក​ជា​ខាងចុង​នៃ​កថា​នោះ តែ​លុះ​ក្រោក​ចាក​អាសនៈ​នោះ​ហើយ មិន​ធ្វើ​ទុក​ក្នុងចិត្ត​នូវ​ចំណែក​ជា​ខាងដើម មិន​ធ្វើ​ទុក​ក្នុងចិត្ត​នូវ​ចំណែក​ជា​កណ្តាល មិន​ធ្វើ​ទុក​ក្នុងចិត្ត​នូវ​ចំណែក​ជា​ខាងចុង​នៃ​កថា​នោះ​ឡើយ បុរស​យក​វត្ថុ​ដែល​គួរ​ទំពាស៊ី​ផ្សេង ៗ គឺ ល្ង អង្ករ នំអន្សម ផ្លែ​ពុទ្រា ទៅ​ដាក់ចុះ​ក្នុង​ថ្នក់ កាល​បុរស​នោះ ក្រោក​ចាកទី​អង្គុយ​នោះ រមែង​ជ្រុះ​ខ្ចាត់ខ្ចាយ ព្រោះតែ​ភ្លេចស្មារតី យ៉ាងណាមិញ បុគ្គល​ខ្លះ ក្នុង​លោក​នេះ តែង​ទៅកាន់​អារាម​ដើម្បី​ស្តាប់ធម៌ ក្នុង​សំណាក់​នៃ​ពួក​ភិក្ខុ​រឿយ ៗ ដែរ ពួក​ភិក្ខុ​សំដែងធម៌ មាន​ពីរោះ​ក្នុង​បទ​ខាងដើម មាន​ពីរោះ​ក្នុង​បទ​កណ្តាល មាន​ពីរោះ​ក្នុង​បទ​ខាងចុង ប្រកបដោយ​អត្ថ ប្រកបដោយ​ព្យញ្ជនៈ ប្រកាស​នូវ​ព្រហ្មចរិយៈ​ដ៏​បរិបូណ៌​បរិសុទ្ធ​សព្វគ្រប់ ចំពោះ​បុគ្គល​នោះ បុគ្គល​នោះ អង្គុយ​លើ​អាសនៈ​នោះ បាន​ធ្វើ​ទុក​ក្នុងចិត្ត​នូវ​ចំណែក​ជា​ខាងដើម ធ្វើ​ទុក​ក្នុងចិត្ត​នូវ​ចំណែក​ជា​កណ្តាល
ថយ | ទំព័រទី ២៧៩ | បន្ទាប់
ID: 637651766670181481
ទៅកាន់ទំព័រ៖