ព្រះត្រៃបិដក ភាគ ៨៣

 [៨២] ពួក​ធម៌ ដែល​កម្ម​ប្រកបដោយ​កិលេស មាន​តណ្ហា​ជាដើម មិន​កាន់​យក ទាំង​មិនជា​ប្រយោជន៍​ដល់​ឧបាទាន ពួក​ធម៌​មិន​សៅហ្មង ទាំង​មិន​គួរ​ដល់​នូវ​សេចក្តី​សៅហ្មង វៀរលែង​ព្រះនិព្វាន​ជា​អសង្ខ​តៈ ក្រៅអំពី​ខន្ធ​ចេញ សង្រ្គោះ​ដោយ​ខន្ធ ៤ អាយតនៈ ២ ធាតុ ២។ មិន​សង្គ្រោះ​ដោយ​ធម៌​ប៉ុន្មាន។ មិន​សង្គ្រោះ​ដោយ​ខន្ធ ១ អាយតនៈ ១០ ធាតុ ១៦។
 [៨៣] ពួក​ធម៌​មិន​សៅហ្មង តែ​គួរ​ដល់​នូវ​សេចក្តី​សៅហ្មង សង្រ្គោះ​ដោយ​ខន្ធ ៥ អាយតនៈ ១២ ធាតុ ១៨។ មិន​សង្គ្រោះ​ដោយ​ធម៌​ប៉ុន្មាន។ មិនមែន​មិន​សង្រ្គោះ​ដោយ​ខន្ធ​ណាមួយ មិនមែន​មិន​សង្រ្គោះ​ដោយ​អាយតនៈ​ណាមួយ មិនមែន​មិន​សង្រ្គោះ​ដោយ​ធាតុ​ណាមួយ​ឡើយ។
 [៨៤] ពួក​ធម៌​ប្រកបដោយ​វិតក្កៈ និង​ប្រកបដោយ​វិចារៈ សង្រ្គោះ​ដោយ​ខន្ធ ៤ អាយតនៈ ២ ធាតុ ៣។ មិន​សង្គ្រោះ​ដោយ​ធម៌​ប៉ុន្មាន។ មិន​សង្គ្រោះ​ដោយ​ខន្ធ ១ អាយតនៈ ១០ ធាតុ ១៥។
 [៨៥] ពួក​ធម៌​មិន​មាន​វិតក្កៈ មានត្រឹមតែ​វិចារៈ និង​ពួក​ធម៌​ប្រកបដោយ​បីតិ សង្រ្គោះ​ដោយ​ខន្ធ ៤ អាយតនៈ ២ ធាតុ ២។ មិន​សង្គ្រោះ​ដោយ​ធម៌​ប៉ុន្មាន។ មិន​សង្គ្រោះ​ដោយ​ខន្ធ ១ អាយតនៈ ១០ ធាតុ ១៦។
ថយ | ទំព័រទី ២៨ | បន្ទាប់
ID: 637649852480617635
ទៅកាន់ទំព័រ៖