ព្រះត្រៃបិដក ភាគ ៨៣
ធ្វើទុកក្នុងចិត្តនូវចំណែកខាងចុងនៃកថានោះ តែលុះក្រោកចាកអាសនៈហើយ មិនធ្វើទុកក្នុងចិត្តនូវចំណែកខាងដើម មិនធ្វើទុកក្នុងចិត្តនូវចំណែកកណ្តាល មិនធ្វើទុកក្នុងចិត្តនូវចំណែកខាងចុងនៃកថានោះឡើយ ក៏យ៉ាងនោះដែរ នេះហៅថា បុគ្គលមានបញ្ញាដូចជាថ្នក់លេច។ បុគ្គលមានបញ្ញាក្រាស់ តើដូចម្តេច។ បុគ្គលខ្លះ ក្នុងលោកនេះ ទៅកាន់អារាមដើម្បីស្តាប់ធម៌ ក្នុងសំណាក់នៃពួកភិក្ខុរឿយ ៗ ពួកភិក្ខុសំដែងធម៌ មានពីរោះក្នុងបទខាងដើម មានពីរោះក្នុងបទកណ្តាល មានពីរោះក្នុងបទខាងចុង ប្រកបដោយអត្ថ ប្រកបដោយព្យញ្ជនៈ ប្រកាសនូវព្រហ្មចរិយៈដ៏បរិបូណ៌បរិសុទ្ធសព្វគ្រប់ចំពោះបុគ្គលនោះ បុគ្គលនោះ អង្គុយលើអាសនៈនោះ ក៏តែងធ្វើទុកក្នុងចិត្តនូវចំណែកជាខាងដើម ធ្វើទុកក្នុងចិត្តនូវចំណែកជាកណ្តាល ធ្វើទុកក្នុងចិត្តនូវចំណែកជាខាងចុងនៃកថានោះផង លុះក្រោកចាកអាសនៈនោះហើយ ក៏តែងធ្វើទុកក្នុងចិត្តនូវចំណែកជាខាងដើម ធ្វើទុកក្នុងចិត្តនូវចំណែកជាកណ្តាល ធ្វើទុកក្នុងចិត្តនូវចំណែកជាខាងចុងនៃកថានោះផង ក្អមផ្ងារ បុគ្គលយកទឹកទៅចាក់ដាក់ក្នុងក្អមនោះ (ទឹក) ក៏ដក់នៅ មិនកំពប់ខ្ចាយចេញឡើយ យ៉ាងណាមិញ បុគ្គលខ្លះ ក្នុងលោកនេះ ទៅកាន់
ID: 637651766910962807
ទៅកាន់ទំព័រ៖