ព្រះត្រៃបិដក ភាគ ៨៣
អារាមដើម្បីស្តាប់ធម៌ ក្នុងសំណាក់នៃពួកភិក្ខុរឿយ ៗ ពួកភិក្ខុសំដែងធម៌ មានពីរោះក្នុងបទខាងដើម មានពីរោះក្នុងបទកណ្តាល មានពីរោះក្នុងបទខាងចុង ប្រកបដោយអត្ថ ប្រកបដោយព្យញ្ជនៈ ប្រកាសនូវព្រហ្មចរិយៈដ៏បរិបូណ៌បរិសុទ្ធសព្វគ្រប់ចំពោះបុគ្គលនោះ បុគ្គលនោះ អង្គុយលើអាសនៈនោះ តែងធ្វើទុកក្នុងចិត្តនូវចំណែកជាខាងដើម ធ្វើទុកក្នុងចិត្តនូវចំណែកជាកណ្តាល ធ្វើទុកក្នុងចិត្តនូវចំណែកជាខាងចុងនៃកថានោះផង លុះក្រោកចាកអាសនៈហើយ តែងធ្វើទុកក្នុងចិត្តនូវចំណែកជាខាងដើម ធ្វើទុកក្នុងចិត្តនូវចំណែកជាកណ្តាល ធ្វើទុកក្នុងចិត្តនូវចំណែកជាខាងចុងនៃកថានោះផង ក៏យ៉ាងនោះដែរ នេះហៅថា បុគ្គលមានបញ្ញាក្រាស់។
[៩២] បុគ្គលមិនទាន់ប្រាសចាកតម្រេកក្នុងកាម និងភព តើដូចម្តេច។ បុគ្គលជាសោតាបន្នៈ និងសកទាគាមី នេះហៅថា បុគ្គលមិនទាន់ប្រាសចាកតម្រេកក្នុងកាម និងភព។ បុគ្គលដែលប្រាសចាកតម្រេកក្នុងកាម តែមិនទាន់ប្រាសចាកតម្រេកក្នុងភព តើដូចម្តេច។ បុគ្គលជាអនាគាមី នេះហៅថា បុគ្គលប្រាសចាកតម្រេកក្នុងកាម តែមិនទាន់ប្រាសចាកតម្រេកក្នុងភព។ បុគ្គលប្រាសចាកតម្រេកក្នុងកាមផង ក្នុងភពផង តើដូចម្តេច។ បុគ្គលជាព្រះអរហន្ត នេះហៅថា បុគ្គល
ID: 637651767182837753
ទៅកាន់ទំព័រ៖