ព្រះត្រៃបិដក ភាគ ៨៣

បុគ្គល​ខ្លះ ក្នុង​លោក​នេះ ទុកជា​គេ​និយាយ​ដោយ​ពាក្យ​ដ៏​រឹងរូស​ក្តី ទុកជា​គេ​និយាយ​ពាក្យ​អាក្រក់​ក្តី ទុកជា​គេ​និយាយ​ដោយ​ពាក្យ​មិនជា​ទីគាប់ចិត្ត​ក្តី ក៏​នៅតែ​ស្រស់ស្រាយ​ផង រីករាយ​ផង រួសរាយ​ផង គំនូស​ទឹក តែង​ឆាប់​រលប់​ទៅ ជា​គំនូស​មិន​ឋិតនៅ​អស់កាលជាយូរអង្វែង យ៉ាងណាមិញ បុគ្គល​ពួក​ខ្លះ ក្នុង​លោក​នេះ ទុកជា​គេ​និយាយ​ដោយ​ពាក្យ​រឹងរូស​ក្តី ទុកជា​គេ​និយាយ​ដោយ​ពាក្យ​អាក្រក់​ក្តី ទុកជា​គេ​និយាយ​ដោយ​ពាក្យ​មិនជា​ទី​ពេញចិត្ត​ក្តី ក៏​នៅតែ​ស្រស់ស្រាយ​ផង រីករាយ​ផង រួសរាយ​ផង ក៏​យ៉ាងនោះ​ដែរ នេះ​ហៅថា បុគ្គល​ប្រៀប​ដោយ​គំនូស​ទឹក។
 [៩៤] បណ្តា​បុគ្គល​ទាំងនោះ បុគ្គល ៣ ពួក ប្រៀប​ដោយ​សំពត់​សម្បកឈើ តើ​ដូចម្តេច។ សំពត់​សម្បកឈើ​មាន ៣ យ៉ាង គឺ សំពត់​សម្បកឈើ​នៅ​ថ្មី ជា​សំពត់​មាន​ពណ៌​អាក្រក់​ផង មាន​សម្ផ័​ស្ស​រឹង​ផង មានតម្លៃ​តិច​ផង ១ សំពត់​សម្បកឈើ​ជា​កណ្តាល ជា​សំពត់​មាន​ពណ៌​អាក្រក់​ផង មាន​សម្ផ័​ស្ស​រឹង​ផង មានតម្លៃ​តិច​ផង ១ សំពត់​សម្បកឈើ​ចាស់ ជា​សំពត់​មាន​ពណ៌​អាក្រក់​ផង មាន​សម្ផ័​ស្ស​រឹង​ផង មានតម្លៃ​តិច​ផង ១។ ពួក​ជន តែង​យក​សំពត់​សម្បកឈើ​ដែល​ចាស់ ទៅ​ជូត​ឆ្នាំង ឬយក​សំពត់​សម្បកឈើ​ចាស់​នោះ ទៅ​ចោល​លើ​គំនរ​សម្រាម។
ថយ | ទំព័រទី ២៨៣ | បន្ទាប់
ID: 637651767640181530
ទៅកាន់ទំព័រ៖