ព្រះត្រៃបិដក ភាគ ៨៣

បើ​ភិក្ខុ​ជា​ថេរៈ តែ​ជា​អ្នក​ទ្រុស្តសីល មានធម៌​ដ៏​លាមក អំពើ​នេះ ព្រោះ​ភិក្ខុ​នោះ​មាន​ពណ៌ គឺ​សីល​អាក្រក់ សំពត់​សម្បកឈើ​មាន​ពណ៌​អាក្រក់ មាន​ឧបមា​យ៉ាងណាមិញ បុគ្គល​នេះ ក៏​មាន​ឧបមេយ្យ​យ៉ាងនោះ​ដែរ បើ​ពួក​ជន​ណាមួយ សេពគប់ ចូល​ទៅ​អង្គុយ​ជិត តែង​ដល់​នូវ​ការប្រព្រឹត្តិ​តាម​នូវ​ទិដ្ឋិ​របស់​បុគ្គល​នោះ ការ​សេព​នោះ ប្រព្រឹត្តទៅ​ដើម្បី​មិនជា​ប្រយោជន៍ ដើម្បី​សេចក្តី​ទុក្ខ អស់កាលជាយូរអង្វែង ដល់​ជន​ពួក​នោះ អំពើ​នេះ ព្រោះ​បុគ្គល​នោះ​មាន​សម្ផ័​ស្ស​ជា​ទុក្ខ សំពត់​សម្បកឈើ មាន​សម្ផ័​ស្ស​រឹង​នោះ មាន​ឧបមា​យ៉ាងណាមិញ បុគ្គល​នេះ ក៏​មាន​ឧបមេយ្យ​យ៉ាងនោះ​ដែរ បុគ្គល​នេះ បើ​ទទួល​ចីវរ បិណ្ឌបាត សេនាសនៈ គិលាន​ប្ប​ច្ច​យភេសជ្ជ​បរិក្ខារ របស់​ជន​ពួក​ណា ការ​ទទួល​នោះ តែង​មិន​មានផល​ច្រើន មិន​មាន​អានិសង្ស​ច្រើន ដល់​ជន​ពួក​នោះ អំពើ​នេះ ព្រោះ​បុគ្គល​នោះ​មានតម្លៃ​តិច សំពត់​សម្បកឈើ​មានតម្លៃ​តិច​នោះ មាន​ឧបមា​យ៉ាងណាមិញ បុគ្គល​នេះ ក៏​មាន​ឧបមេយ្យ​យ៉ាងនោះ​ដែរ ប្រសិនបើ​ភិក្ខុ​ជា​ថេរៈ មាន​សភាព​យ៉ាងនេះ និយាយ​ក្នុង​កណ្តាល​ជំនុំ​សង្ឃ ពួក​ភិក្ខុ​នាំគ្នា​និយាយ​យ៉ាងនេះ នឹង​ភិក្ខុ​ជា​ថេរៈ​នោះ​ថា ប្រយោជន៍អ្វី​ដោយ​ពាក្យ​ដែល​លោក​ជា​មនុស្ស​ល្ងង់ មិន​ឈ្លាស ពោល​ហើយ លោក​សំគាល់​នូវ​ពាក្យ​ដែលគេ​គប្បី​ពោល​ចុះ ភិក្ខុ​នោះ ក៏​ខឹង
ថយ | ទំព័រទី ២៨៥ | បន្ទាប់
ID: 637651768290806610
ទៅកាន់ទំព័រ៖