ព្រះត្រៃបិដក ភាគ ៨៣

អន់ចិត្ត (បើ) សង្ឃ​លើកទោស ដោយ​វាចា មាន​សភាព​យ៉ាងណា ក៏​បញ្ចេញ​នូវ​វាចា​មាន​សភាព​យ៉ាងនោះ ដូចជា​សំពត់​សំបក​ឈើ ដែលគេ​ចោល​លើ​គំនរ​សម្រាម។ នេះ​បុគ្គល ៣ ពួក ប្រៀប​ដោយ​សំពត់​សំបក​ឈើ រមែង​មាន​ក្នុង​ពួក​ភិក្ខុ។
 [៩៦] បណ្តា​បុគ្គល​ទាំងនោះ បុគ្គល ៣ ពួក ប្រៀប​ដោយ​សំ​ពត់​កាសិ​កៈ តើ​ដូចម្តេច។ សំ​ពត់​កាសិ​កៈ មាន ៣ យ៉ាង គឺ​សំ​ពត់​កាសិ​កៈ​ថ្មី ជា​សំពត់​មាន​ពណ៌​ល្អ​ផង មាន​សម្ផ័​ស្ស​ទន់​ផង មានតម្លៃ​ច្រើន​ផង ១ សំ​ពត់​កាសិ​កៈ​ជា​កណ្តាល ជា​សំពត់​មាន​ពណ៌​ល្អ​ផង មាន​សម្ផ័​ស្ស​ទន់​ផង មានតម្លៃ​ច្រើន​ផង ១ សំ​ពត់​កាសិ​កៈ​ចាស់ ជា​សំពត់​មាន​ពណ៌​ល្អ​ផង មាន​សម្ផ័​ស្ស​ទន់​ផង មានតម្លៃ​ច្រើន​ផង ១ ពួក​ជន តែង​យក​សំ​ពត់​កាសិ​កៈ​ដែល​ចាស់ហើយ ធ្វើជា​សំពត់​សម្រាប់​វេច​កែវ​បាន ឬតម្កល់ទុក​នូវ​សំពត់​នោះ ក្នុង​ទូ​សម្រាប់​ដាក់​នូវ​គ្រឿងក្រអូប។
 [៩៧] បុគ្គល ៣ ពួក ប្រៀប​ដោយ​សំ​ពត់​កាសិ​កៈ​នេះ រមែង​មាន​ក្នុង​ពួក​ភិក្ខុ ក៏​យ៉ាងនេះ​ឯង។ បុគ្គល ៣ ពួក តើ​ដូចម្តេច។ ប្រសិនបើ​ភិក្ខុ​បួស​ថ្មី ជា​អ្នកមានសីល មាន​កល្យាណធម៌ អំពើ​នេះ ព្រោះ​ភិក្ខុ​នោះ មាន​ពណ៌ គឺ​សីល​ល្អ សំ​ពត់​កាសិ​កៈ​នោះ មាន​ពណ៌​ល្អ
ថយ | ទំព័រទី ២៨៦ | បន្ទាប់
ID: 637651768564869085
ទៅកាន់ទំព័រ៖