ព្រះត្រៃបិដក ភាគ ៨៣
មានឧបមាយ៉ាងណា បុគ្គលនេះ ក៏មានឧបមេយ្យយ៉ាងនោះដែរ បើពួកជនណាមួយ សេពគប់ ចូលទៅអង្គុយជិត តែងដល់នូវការប្រព្រឹត្តិតាមនូវទិដ្ឋិរបស់បុគ្គលនោះ ការសេពគប់ជាដើមនោះ តែងប្រព្រឹត្តទៅដើម្បីជាប្រយោជន៍ ដើម្បីសេចក្តីសុខ ដល់ជនពួកនោះ អស់កាលជាយូរអង្វែង អំពើនេះ ព្រោះបុគ្គលនោះមានសម្ផ័ស្សជាសុខ សំពត់កាសិកៈនោះ មានសម្ផ័ស្សទន់ មានឧបមាយ៉ាងណាមិញ បុគ្គលនេះ ក៏មានឧបមេយ្យយ៉ាងនោះដែរ បុគ្គលនេះ បើទទួលចីវរ បិណ្ឌបាត សេនាសនៈ គិលានប្បច្ចយភេសជ្ជបរិក្ខារ របស់ជនពួកណា ការទទួលនោះ រមែនមានផលច្រើន មានអានិសង្សច្រើន ដល់ជនពួកនោះ អំពើនេះ ព្រោះបុគ្គលនោះ មានតម្លៃច្រើន សំពត់កាសិកៈនោះ មានតម្លៃច្រើន មានឧបមាយ៉ាងណាមិញ បុគ្គលនេះ ក៏មានឧបមេយ្យយ៉ាងនោះដែរ បើភិក្ខុជាកណ្តាល។បេ។ បើភិក្ខុជាថេរៈ មានសីល មានកល្យាណធម៌ អំពើនេះ ព្រោះភិក្ខុនោះមានពណ៌ គឺសីលល្អ សំពត់កាសិកៈនោះ មានពណ៌ល្អ មានឧបមាយ៉ាងណាមិញ បុគ្គលនេះ ក៏មានឧបមេយ្យយ៉ាងនោះដែរ បើពួកជនណាមួយ សេពគប់ ចូលទៅអង្គុយជិត តែងដល់នូវការប្រព្រឹត្តិតាមនូវទិដ្ឋិរបស់បុគ្គលនោះ ការសេពគប់ជាដើមនោះ
ID: 637651768765650704
ទៅកាន់ទំព័រ៖