ព្រះត្រៃបិដក ភាគ ៨៣

តែង​ប្រព្រឹត្តទៅ​ដើម្បី​ជា​ប្រយោជន៍ ដើម្បី​សេចក្តី​សុខ ដល់​ជន​ពួក​នោះ អស់​កាល​ជា​អង្វែង អំពើ​នេះ ព្រោះ​បុគ្គល​នោះ មាន​សម្ផ័​ស្ស​ជា​សុខ សំ​ពត់​កាសិ​កៈ​នោះ មាន​សម្ផ័​ស្ស​ទន់ មាន​ឧបមា​យ៉ាងណាមិញ បុគ្គល​នេះ ក៏​មាន​ឧបមេយ្យ​យ៉ាងនោះ​ដែរ បុគ្គល​នេះ បើ​ទទួល​ចីវរ បិណ្ឌបាត សេនាសនៈ គិលាន​ប្ប​ច្ច​យភេសជ្ជ​បរិក្ខារ របស់​ជន​ពួក​ណា ការ​ទទួល​នោះ រមែន​មានផល​ច្រើន មាន​អានិសង្ស​ច្រើន ដល់​ជន​ពួក​នោះ អំពើ​នេះ ព្រោះ​បុគ្គល​នោះ មានតម្លៃ​ច្រើន សំ​ពត់​កាសិ​កៈ​នោះ មានតម្លៃ​ច្រើន មាន​ឧបមា​យ៉ាងណាមិញ បុគ្គល​នេះ ក៏​មាន​ឧបមេយ្យ​យ៉ាងនោះ​ដែរ បើ​ភិក្ខុ​ជា​ថេរៈ មាន​សភាព​បែបនេះ និយាយ​ក្នុង​កណ្តាល​ជំនុំ​សង្ឃ ពួក​ភិក្ខុ​នាំគ្នា​និយាយ​យ៉ាងនេះ នឹង​ភិក្ខុ​ជា​ថេរៈ​នោះ​ថា បពិត្រ​លោក​មាន​អាយុ លោក​ជា​អ្នកមាន​សទ្ធា​តិច ភិក្ខុ​ជា​ថេរៈ​ពោល​នូវ​ធម៌​ផង នូវ​វិន័យ​ផង ពាក្យ​នោះ របស់​ភិក្ខុ​ជា​ថេរៈ​នោះ គួរ​យកទុក​ដាក់​ក្នុងចិត្ត​បាន ដូចជា​សំ​ពត់​កាសិ​កៈ គួរ​យកទុក​ដាក់​ក្នុង​ទូ​សម្រាប់​ដាក់​នូវ​វត្ថុ​មាន​ក្លិនក្រអូប។ នេះ​បុគ្គល ៣ ពួក ប្រៀប​ដោយ​សំ​ពត់​កាសិ​កៈ រមែង​មាន​ក្នុង​ពួក​ភិក្ខុ។
 [៩៨] បុគ្គល​ដែលគេ​ប្រមាណ​បាន​ដោយ​ងាយ តើ​ដូចម្តេច។
ថយ | ទំព័រទី ២៨៨ | បន្ទាប់
ID: 637651768984869065
ទៅកាន់ទំព័រ៖