ព្រះត្រៃបិដក ភាគ ៨៣
បុគ្គលខ្លះ ក្នុងលោកនេះ ជាអ្នករាយមាយ លើកកម្ពស់ មានចិត្តឃ្លេងឃ្លោង មានមាត់រឹង មានវាចារាត់រាយ ភ្លេចស្មារតី មិនដឹងខ្លួន មានចិត្តមិនតម្កល់មាំ មានចិត្តភ័ន្តច្រឡំ មានឥន្រ្ទិយប្រាកដ នេះហៅថា បុគ្គលដែលគេប្រមាណបានដោយងាយ។ បុគ្គលដែលគេប្រមាណបានដោយក្រ តើដូចម្តេច។ បុគ្គលខ្លះ ក្នុងលោកនេះ ជាអ្នកមិនរាយមាយ មិនលើកកម្ពស់ មានចិត្តមិនឃ្លេងឃ្លោង មានមាត់មិនរឹង មានវាចាមិនរាត់រាយ មានស្មារតីតម្កល់ស៊ប់ មានសេចក្តីដឹងខ្លួន មានចិត្តតម្កល់មាំ មានចិត្តមូលក្នុងអារម្មណ៍តែមួយ មានឥន្រ្ទិយសង្រួមហើយ នេះហៅថា បុគ្គលដែលគេប្រមាណបានដោយក្រ។ បុគ្គលដែលគេប្រមាណមិនបាន តើដូចម្តេច។ បុគ្គលខ្លះ ក្នុងលោកនេះ បានធ្វើឲ្យជាក់ច្បាស់សម្រេច ដោយបញ្ញាដ៏ឧត្តមដោយខ្លួនឯង ក្នុងបច្ចុប្បន្ន នូវចេតោវិមុត្តិ បញ្ញាវិមុត្តិ ដែលមិនមានអាសវៈ ព្រោះអស់ទៅនៃអាសវៈទាំងឡាយ ហើយសម្រេចសម្រាន្តនៅ នេះហៅថា បុគ្គលដែលគេប្រមាណមិនបាន។
[៩៩] បុគ្គលដែលគេមិនគួរសេព មិនគួរគប់ មិនគួរចូលទៅអង្គុយជិត តើដូចម្តេច។ បុគ្គលខ្លះ ក្នុងលោកនេះ ជាអ្នក
ID: 637651769212056891
ទៅកាន់ទំព័រ៖