ព្រះត្រៃបិដក ភាគ ៨៣
[៨៦] ពួកធម៌មិនមានវិតក្កៈ មិនមានវិចារៈ វៀរលែងព្រះនិព្វានជាអសង្ខតៈ ក្រៅអំពីខន្ធចេញ សង្រ្គោះដោយខន្ធ ៥ អាយតនៈ ១២ ធាតុ ១៧។ មិនសង្គ្រោះដោយធម៌ប៉ុន្មាន។ មិនមែនមិនសង្រ្គោះដោយខន្ធណាមួយ មិនមែនមិនសង្រ្គោះដោយអាយតនៈណាមួយឡើយ តែមិនសង្រ្គោះដោយធាតុ ១ ទេ។
[៨៧] ពួកធម៌ប្រកបដោយសុខ សង្រ្គោះដោយខន្ធ ៣ អាយតនៈ ២ ធាតុ ៣។ មិនសង្គ្រោះដោយធម៌ប៉ុន្មាន។ មិនសង្គ្រោះដោយខន្ធ ២ អាយតនៈ ១០ ធាតុ ១៥។
[៨៨] ពួកធម៌ប្រកបដោយឧបេក្ខា សង្រ្គោះដោយខន្ធ ៣ អាយតនៈ ២ ធាតុ ៧។ មិនសង្គ្រោះដោយធម៌ប៉ុន្មាន។ មិនសង្គ្រោះដោយខន្ធ ២ អាយតនៈ ១០ ធាតុ ១១។
[៨៩] ពួកធម៌គួរលះដោយទស្សនៈ ពួកធម៌គួរលះដោយភាវនា ពួកធម៌មានហេតុគួរលះដោយទស្សនៈ ពួកធម៌មានហេតុគួរលះដោយភាវនា ពួកធម៌ដល់នូវការសន្សំកពូនឡើង ពួកធម៌ដល់នូវការមិនសន្សំកពូនឡើង ពួកធម៌ជារបស់សេក្ខបុគ្គល ពួកធម៌ជារបស់អសេក្ខបុគ្គល ពួកធម៌ដល់នូវសភាពធំ សង្រ្គោះដោយខន្ធ ៤
ID: 637649852772492552
ទៅកាន់ទំព័រ៖