ព្រះត្រៃបិដក ភាគ ៨៣

ថោកទាប​ជាង ដោយ​សីល សមាធិ និង​បញ្ញា បុគ្គល​បែបនេះ គេ​មិន​គួរ​សេព មិន​គួរ​គប់ មិន​គួរ​ចូល​ទៅ​អង្គុយ​ជិត វៀរលែងតែ​មាន​សេចក្តី​អាណិត វៀរលែងតែ​មាន​សេចក្តី​អនុគ្រោះ។ បុគ្គល​ដែលគេ​គួរ​សេព គួរ​គប់​រក គួរ​ចូល​ទៅ​អង្គុយ​ជិត តើ​ដូចម្តេច។ បុគ្គល​ខ្លះ ក្នុង​លោក​នេះ ជា​អ្នក​ស្មើគ្នា ដោយ​សីល សមាធិ និង​បញ្ញា បុគ្គល​មាន​សភាព​យ៉ាងនេះ គេ​គួរ​សេព គួរ​គប់​រក គួរ​ចូល​ទៅ​អង្គុយ​ជិត។ ដំណើរ​នោះ តើ​ព្រោះ​ហេតុអ្វី។ ព្រោះថា សីលកថា របស់​ពួក​សប្បុរស ដែល​ដល់​នូវ​ភាពស្មើគ្នា​ដោយ​សីល នឹងជា​កថា​កើតមាន​ដល់​ពួក​យើង​ផង សីលកថា​នោះ នឹងជា​ទី​សប្បាយ​នៃ​ពួក​យើង​ផង សីលកថា​នោះ នឹង​ប្រព្រឹត្តទៅ​ដល់​ពួក​យើង​ផង សមាធិ​កថា របស់​ពួក​សប្បុរស ដែល​ដល់​នូវ​ភាពស្មើគ្នា​ដោយ​សមាធិ នឹងជា​កថា​កើតមាន​ដល់​ពួក​យើង​ផង សមាធិ​កថា​នោះ នឹងជា​ទី​សប្បាយ​នៃ​ពួក​យើង​ផង សមាធិ​កថា​នោះ នឹង​ប្រព្រឹត្តទៅ​ដល់​ពួក​យើង​ផង បញ្ញា​កថា របស់​ពួក​សប្បុរស ដែល​ដល់​នូវ​ភាពស្មើគ្នា​ដោយ​បញ្ញា នឹងជា​កថា​កើតមាន​ដល់​ពួក​យើង​ផង បញ្ញា​កថា​នោះ នឹងជា​ទី​សប្បាយ​នៃ​ពួក​យើង​ផង បញ្ញា​កថា​នោះ នឹង​ប្រព្រឹត្តទៅ​ដល់​ពួក​យើង​ផង ព្រោះហេតុនោះ បុគ្គល​បែបនេះ គេ​គួរ​សេព គួរ​គប់​រក គួរ​ចូល​ទៅ​អង្គុយ​ជិត។ បុគ្គល​ដែល​គួរ​ធ្វើសក្ការៈ​គោរព ហើយ​សេព គប់​រក ចូល​ទៅ​អង្គុយ​ជិត តើ​ដូចម្តេច។
ថយ | ទំព័រទី ២៩០ | បន្ទាប់
ID: 637651769413619040
ទៅកាន់ទំព័រ៖