ព្រះត្រៃបិដក ភាគ ៨៣

បុគ្គល​ខ្លះ ក្នុង​លោក​នេះ ជា​អ្នក​ច្រើន​ដោយ​សីល សមា​ធ និង​បញ្ញា បុគ្គល​បែបនេះ គេ​គួរ​ធ្វើសក្ការៈ គោរព ហើយ​សេព គប់​រក ចូល​ទៅ​អង្គុយ​ជិត។ ដំណើរ​នោះ តើ​ព្រោះ​ហេតុអ្វី។ ព្រោះថា បុគ្គល​ដែល​គិតថា អញ​នឹង​បំពេញ​នូវ​សីលក្ខន្ធ ដែល​មិនទាន់​បរិបូណ៌ ឬនឹង​អនុគ្រោះ​នូវ​សីលក្ខន្ធ ដែល​បរិបូណ៌​ហើយ ដោយ​បញ្ញា ក្នុង​ទីនោះ ៗ អញ​នឹង​បំពេញ​នូវ​សមា​ធិ​ក្ខន្ធ ដែល​មិនទាន់​បរិបូណ៌ ឬនឹង​អនុគ្រោះ​នូវ​សមា​ធិ​ក្ខន្ធ ដែល​បរិបូណ៌​ហើយ ដោយ​បញ្ញា ក្នុង​ទីនោះ ៗ អញ​នឹង​បំពេញ​នូវ​បញ្ញា​ខន្ធ ដែល​មិនទាន់​បរិបូណ៌ ឬនឹង​អនុគ្រោះ​នូវ​បញ្ញា​ខន្ធ ដែល​បរិបូណ៌​ហើយ ដោយ​បញ្ញា ក្នុង​ទីនោះ ៗ ព្រោះហេតុនោះ បុគ្គល​មាន​សភាព​បែបនេះ គេ​គួរ​ធ្វើសក្ការៈ គោរព ហើយ​សេព គប់​រក ចូល​ទៅ​អង្គុយ​ជិត។
 [១០០] បុគ្គល​ដែលគេ​គួរ​ខ្ពើម មិន​គួរ​សេពគប់ មិន​គួរ​រាប់រក មិន​គួរ​ចូល​ទៅ​អង្គុយ​ជិត តើ​ដូចម្តេច។ បុគ្គល​ខ្លះ ក្នុង​លោក​នេះ ជា​អ្នក​ទ្រុស្តសីល មានធម៌​ដ៏​លាមក មានមារយាទ​គឺ​បុគ្គល​គប្បី​រលឹក​ដោយ​សេចក្តី​រង្កៀស​ដោយ​អំពើ​មិន​ស្អាត បិទបាំង​អំពើ​ទុក មិនមែន​ជា​សមណៈ ប្តេជ្ញា​ខ្លួន​ថា​ជា​សមណៈ មិនមែន​ជា​ព្រហ្មចារី ប្តេជ្ញា​ខ្លួន​ថា​ជា​ព្រហ្មចារី ជា​អ្នក​ស្អុយ​ក្នុង មានចិត្ត​ទទឹក​ដោយ​រាគៈ ជ្រោកជ្រាក​ដោយ​កិលេស បុគ្គល​បែបនេះ គេ​គប្បី​ខ្ពើម មិន​គួរ​សេព មិន​គួរ​គប់​រក
ថយ | ទំព័រទី ២៩១ | បន្ទាប់
ID: 637651769637212817
ទៅកាន់ទំព័រ៖