ព្រះត្រៃបិដក ភាគ ៨៣

ដោយ​ក្រៃលែង​ជាង​ប្រមាណ យ៉ាងណាមិញ បុគ្គល​ខ្លះ ក្នុង​លោក​នេះ ជា​អ្នក​ក្រោធ ច្រើន​ដោយ​សេចក្តី​ចង្អៀតចង្អល់ សូម្បី​គេ​ស្តីថា​បន្តិចបន្តួច ក៏​ខ្ន​ក់​ចិត្ត ខឹង ព្យាបាទ តតប ធ្វើ​សេចក្តី​ក្រោធ ប្រទូស្ត និង​សេចក្តី​មិន​ត្រេកអរ​ឲ្យ​ប្រាកដ ក៏​យ៉ាងនោះ​ដែរ អង្កត់​ភ្លើង​អុស​ដង្កោ ដែលគេ​ទង្គិច​ដោយ​ឈើ ឬអម្បែង រមែង​បែក​ព្រាយ​ឮប្រែះៗ ដោយ​ក្រៃលែង​ជាង​ប្រមាណ យ៉ាងណាមិញ បុគ្គល​ខ្លះ ក្នុង​លោក​នេះ ជា​អ្នក​ក្រោធ ច្រើន​ដោយ​សេចក្តី​ចង្អៀតចង្អល់ សូម្បី​គេ​ស្តីថា​បន្តិចបន្តួច ក៏​ខ្ន​ក់​ចិត្ត ខឹង ព្យាបាទ តតប ធ្វើ​សេចក្តី​ក្រោធ សេចក្តី​ប្រទូស្ត និង​សេចក្តី​មិន​ត្រេកអរ ឲ្យ​ប្រាកដ ក៏​យ៉ាងនោះ​ដែរ រណ្តៅ​លាមក​ដែល​បុគ្គល​កូរវឹក​ដោយ​ឈើ ឬអម្បែង រមែង​មាន​ក្លិនអាក្រក់ ដោយ​ក្រៃលែង​ជាង​ប្រមាណ យ៉ាងណាមិញ បុគ្គល​ខ្លះ ក្នុង​លោក​នេះ ជា​អ្នក​ក្រោធ ច្រើន​ដោយ​សេចក្តី​ចង្អៀតចង្អល់ សូម្បី​គេ​ស្តីថា​បន្តិចបន្តួច ក៏​ខ្ន​ក់​ចិត្ត ខឹង ព្យាបាទ តតប ធ្វើ​សេចក្តី​ក្រោធ សេចក្តី​ប្រទូស្ត និង​សេចក្តី​មិន​ត្រេកអរ ឲ្យ​ប្រាកដ ក៏​យ៉ាងនោះ​ដែរ បុគ្គល​បែបនេះ គេ​គួរ​សំឡឹង​មើល តែ​មិន​គួរ​សេព មិន​គួរ​គប់​រក មិន​គួរ​ចូល​ទៅ​អង្គុយ​ជិត។ ដំណើរ​នោះ តើ​ព្រោះ​ហេតុអ្វី។ ព្រោះថា អ្នកផង​តែង​គិតថា អ្នកនេះ មុខ​ជា​នឹង​ជេរ​អញ នឹង​ផ្តាសា​អញ ឬនឹង​ធ្វើ​នូវ​អំពើ​មិនជា​ប្រយោជន៍​ដល់​អញ​ពុំខាន ព្រោះហេតុនោះ បុគ្គល​បែបនេះ
ថយ | ទំព័រទី ២៩៣ | បន្ទាប់
ID: 637651770055650724
ទៅកាន់ទំព័រ៖