ព្រះត្រៃបិដក ភាគ ៨៣
គេគួរសំឡឹងមើល តែមិនគួរសេព មិនគួរគប់រក មិនគួរចូលទៅអង្គុយជិត។ បុគ្គលគួរគេសេព គួរគប់រក គួរចូលទៅអង្គុយជិត តើដូចម្តេច។ បុគ្គលខ្លះ ក្នុងលោកនេះ ជាអ្នកមានសីល មានធម៌ល្អ បុគ្គលបែបនេះ ដែលគួរសេព គួរគប់រក គួរចូលទៅអង្គុយជិត។ ដំណើរនោះ តើព្រោះហេតុអ្វី។ បុគ្គលមិនដល់នូវការប្រព្រឹត្តិតាម នូវទិដ្ឋិរបស់បុគ្គលបែបនេះ ក៏ពិតមែនហើយ តែកិត្តិស័ព្ទដ៏ល្អនៃបុគ្គលនោះ តែងខ្ចរខ្ចាយល្បីទៅថា បុរសបុគ្គលនេះ មានមិត្រល្អ មានសំឡាញ់ល្អ ងាកទៅរកបុគ្គលល្អ ព្រោះហេតុនោះ បុគ្គលបែបនេះ គួរគេសេព គួរគប់រក គួរចូលទៅអង្គុយជិត។
[១០១] បុគ្គលធ្វើឲ្យពេញលេញក្នុងសីល តែធ្វើបន្តិចបន្តួចក្នុងសមាធិ ធ្វើបន្តិចបន្តួចក្នុងបញ្ញា តើដូចម្តេច។ បុគ្គលជា
ID: 637651770285025343
ទៅកាន់ទំព័រ៖