ព្រះត្រៃបិដក ភាគ ៨៣
សោតាបន្នៈ និងសកទាគាមី នេះហៅថា បុគ្គលធ្វើឲ្យពេញក្នុងសីល តែធ្វើបន្តិចបន្តួចក្នុងសមាធិ ធ្វើបន្តិចបន្តួចក្នុងបញ្ញា។ បុគ្គលធ្វើពេញលេញក្នុងសីលផង ធ្វើពេញលេញក្នុងសមាធិផង តែធ្វើបន្តិចបន្តួចក្នុងបញ្ញា តើដូចម្តេច។ បុគ្គលជាអនាគាមី នេះហៅថា បុគ្គលធ្វើពេញលេញក្នុងសីលផង ធ្វើពេញលេញក្នុងសមាធិផង តែធ្វើបន្តិចបន្តួចក្នុងបញ្ញា។ បុគ្គលធ្វើពេញលេញក្នុងសីលផង ធ្វើពេញលេញក្នុងសមាធិផង ធ្វើពេញលេញក្នុងបញ្ញាផង តើដូចម្តេច។ បុគ្គលជាព្រះអរហន្ត នេះហៅថា បុគ្គលធ្វើពេញលេញក្នុងសីលផង ធ្វើពេញលេញក្នុងសមាធិផង ធ្វើពេញលេញក្នុងបញ្ញាផង។
[១០២] បណ្តាបុគ្គលទាំងនោះ បុគ្គលជាគ្រូ ៣ ពួក តើដូចម្តេច។ គ្រូខ្លះ ក្នុងលោកនេះ បញ្ញត្តនូវការកំណត់កាម មិនបញ្ញត្តនូវការកំណត់រូប មិនបញ្ញត្តនូវការកំណត់វេទនា គ្រូខ្លះ ក្នុងលោកនេះ បញ្ញត្តនូវការកំណត់កាមផង បញ្ញត្តនូវការកំណត់រូបផង
ID: 637651770509400336
ទៅកាន់ទំព័រ៖