ព្រះត្រៃបិដក ភាគ ៨៣
តែមិនបញ្ញត្តនូវការកំណត់វេទនា គ្រូខ្លះ ក្នុងលោកនេះ បញ្ញត្តនូវការកំណត់កាមផង បញ្ញត្តនូវការកំណត់រូបផង បញ្ញត្តនូវការកំណត់វេទនាផង។ បណ្តាគ្រូទាំងនោះ គ្រូណា បញ្ញត្តនូវការកំណត់កាម តែមិនបញ្ញត្តនូវការកំណត់រូប មិនបញ្ញត្តនូវការកំណត់វេទនា បណ្ឌិតគប្បីយល់ថា គ្រូ (នោះ) បាននូវរូបាវចរសមាបត្តិ ដោយការបញ្ញត្តិនោះ។ បណ្តាគ្រូទាំងនោះ គ្រូណា ដែលបញ្ញត្តនូវការកំណត់កាមផង បញ្ញត្តនូវការកំណត់រូបផង តែមិនបញ្ញត្តនូវការកំណត់វេទនា បណ្ឌិតគប្បីយល់ថា គ្រូ (នោះ) បាននូវអរូបាវចរសមាបត្តិ ដោយការបញ្ញត្តិនោះ។ បណ្តាគ្រូទាំងនោះ គ្រូណា បញ្ញត្តនូវការកំណត់កាមផង បញ្ញត្តនូវការកំណត់រូបផង បញ្ញត្តនូវការកំណត់វេទនាផង បណ្ឌិតគប្បីយល់ថា គ្រូ (នោះ) ជាព្រះសម្មាសម្ពុទ្ធ ដោយការបញ្ញត្តិនោះ។ នេះបុគ្គលជាគ្រូ មានបីពួក។
[១០៣] បណ្តាបុគ្គលទាំងនោះ បុគ្គលជាគ្រូ ៣ ពួក ដោយឡែកទៀត តើដូចម្តេច។ គ្រូខ្លះ ក្នុងលោកនេះ បញ្ញត្តនូវខ្លួនក្នុងបច្ចុប្បន្ន ថាទៀង ថាមាំមួនផង បញ្ញត្តនូវខ្លួនក្នុងបរលោក ថាទៀង ថាមាំមួនផង គ្រូខ្លះ ក្នុងលោកនេះ បញ្ញត្តនូវខ្លួនក្នុងបច្ចុប្បន្ន ថាទៀង
ID: 637651770738462794
ទៅកាន់ទំព័រ៖