ព្រះត្រៃបិដក ភាគ ៨៣

ថា​មាំមួន តែ​មិន​បញ្ញត្ត​នូវ​ខ្លួន​ក្នុង​បរលោក ថា​ទៀង ថា​មាំមួន​ឡើយ គ្រូ​ខ្លះ ក្នុង​លោក​នេះ មិន​បញ្ញត្ត​នូវ​ខ្លួន​ក្នុង​បច្ចុប្បន្ន ថា​ទៀង ថា​មាំមួន​ផង មិន​បញ្ញត្ត​នូវ​ខ្លួន​ក្នុង​បរលោក ថា​ទៀង​ថា មាំមួន​ផង។ បណ្តា​គ្រូ​ទាំងនោះ គ្រូ​ណា បញ្ញត្ត​នូវ​ខ្លួន​ក្នុង​បច្ចុប្បន្ន ថា​ទៀង ថា​មាំមួន​ផង បញ្ញត្ត​នូវ​ខ្លួន​ក្នុង​បរលោក ថា​ទៀង ថា​មាំមួន​ផង បណ្ឌិត​គប្បី​យល់ថា គ្រូ (នោះ) ជា​សស្ស​តវាទ (អ្នកពោល​ថា​ទៀង) ដោយ​ការ​បញ្ញត្តិ​នោះ។ បណ្តា​គ្រូ​ទាំងនោះ គ្រូ​ណា បញ្ញត្ត​នូវ​ខ្លួន​ក្នុង​បច្ចុប្បន្ន ថា​ទៀង ថា​មាំមួន តែ​មិន​បញ្ញត្ត​នូវ​ខ្លួន​ក្នុង​បរលោក ថា​ទៀង ថា​មាំមួន​ឡើយ បណ្ឌិត​គប្បី​យល់ថា គ្រូ (នោះ) ជា​ឧច្ឆេទវាទ (អ្នកពោល​ថា​សូន្យ) ដោយ​ការ​បញ្ញត្តិ​នោះ។ បណ្តា​គ្រូ​ទាំងនោះ គ្រូ​ណា មិន​បញ្ញត្ត​នូវ​ខ្លួន​ក្នុង​បច្ចុប្បន្ន ថា​ទៀង ថា​មាំមួន​ផង មិន​បញ្ញត្ត​នូវ​ខ្លួន​ក្នុង​បរលោក ថា​ទៀង ថា​មាំមួន​ផង បណ្ឌិត​គប្បី​យល់ថា គ្រូ (នោះ) ជា​ព្រះសម្មាសម្ពុទ្ធ ដោយ​ការ​បញ្ញត្តិ​នោះ។ នេះ​គ្រូ ៣ ពួក ដោយឡែក​ទៀត។

ចប់ តិក​និទ្ទេស។

ថយ | ទំព័រទី ២៩៧ | បន្ទាប់
ID: 637651770947837800
ទៅកាន់ទំព័រ៖