ព្រះត្រៃបិដក ភាគ ៨៣
ចតុក្កនិទ្ទេស
[១០៤] បុគ្គលជាអសប្បុរស តើដូចម្តេច។ បុគ្គលខ្លះ ក្នុងលោកនេះ ជាអ្នកសម្លាប់សត្វ លួចទ្រព្យគេ ប្រព្រឹត្តខុសក្នុងកាម និយាយកុហក តាំងនៅក្នុងសេចក្តីប្រមាទ គឺផឹកនូវទឹកស្រវឹង គឺសុរា និងមេរ័យ នេះហៅថា បុគ្គលជាអសប្បុរស។ បុគ្គលជាអសប្បុរសក្រៃលែងជាងអសប្បុរស តើដូចម្តេច។ បុគ្គលខ្លះ ក្នុងលោកនេះ សម្លាប់សត្វដោយខ្លួនឯងផង បបួលអ្នកដទៃឲ្យសម្លាប់សត្វផង លួចទ្រព្យគេដោយខ្លួនឯងផង បបួលអ្នកដទៃឲ្យលួចទ្រព្យគេផង ប្រព្រឹត្តខុសក្នុងកាមដោយខ្លួនឯងផង បបួលអ្នកដទៃឲ្យប្រព្រឹត្តខុសក្នុងកាមផង និយាយកុហកដោយខ្លួងឯងផង បបួលអ្នកដទៃឲ្យនិយាយពាក្យកុហកផង តាំងនៅក្នុងសេចក្តីប្រមាទ គឺផឹកនូវទឹកស្រវឹង គឺសុរា និងមេរ័យដោយខ្លួនឯងផង បបួលអ្នកដទៃឲ្យតាំងនៅក្នុងសេចក្តីប្រមាទ គឺផឹកនូវទឹកស្រវឹង គឺសុរា និងមេរ័យផង នេះហៅថា បុគ្គលជាអសប្បុរសក្រៃលែងជាអសប្បុរស។ បុគ្គលជាសប្បុរស តើដូចម្តេច។ បុគ្គលខ្លះ ក្នុងលោកនេះ
ID: 637651771205962955
ទៅកាន់ទំព័រ៖