ព្រះត្រៃបិដក ភាគ ៨៣

ជា​អ្នក​វៀរចាក​បាណាតិបាត វៀរចាក​អទិន្នាទាន វៀរចាក​កា​មេ​សុ​មិច្ឆាចារ វៀរចាក​មុសាវាទ វៀរចាក​សុរា​មេរយ​មជ្ជ​ប្ប​មា​ទដ្ឋា​ន នេះ​ហៅថា បុគ្គល​ជា​សប្បុរស។ បុគ្គល​ជា​សប្បុរស​ក្រៃលែង​ជាង​សប្បុរស តើ​ដូចម្តេច។ បុគ្គល​ខ្លះ ក្នុង​លោក​នេះ ជា​អ្នក​វៀរចាក​បាណាតិបាត​ដោយខ្លួនឯង​ផង បបួល​អ្នកដទៃ​ឲ្យ​វៀរចាក​បាណាតិបាត​ផង វៀរចាក​អទិន្នាទាន​ដោយខ្លួនឯង​ផង បបួល​អ្នកដទៃ​ឲ្យ​វៀរចាក​អទិន្នាទាន​ផង វៀរចាក​កា​មេ​សុ​មិច្ឆាចារ​ដោយខ្លួនឯង​ផង បបួល​អ្នកដទៃ​ឲ្យ​វៀរចាក​កា​មេ​សុ​មិច្ឆាចារ​ផង វៀរចាក​មុសាវាទ​ដោយខ្លួនឯង​ផង បបួល​អ្នកដទៃ​ឲ្យ​វៀរចាក​មុសាវាទ​ផង វៀរចាក​សុរា​មេរយ​មជ្ជ​ប្ប​មា​ទដ្ឋា​នដោយ​ខ្លួនឯង​ផង បបួល​អ្នកដទៃ​ឲ្យ​វៀរចាក​សុរា​មេរយ​មជ្ជ​ប្ប​មា​ទដ្ឋា​នផង នេះ​ហៅថា បុគ្គល​ជា​សប្បុរស​ក្រៃលែង​ជាង​សប្បុរស។
ថយ | ទំព័រទី ២៩៩ | បន្ទាប់
ID: 637651771415962849
ទៅកាន់ទំព័រ៖