ព្រះត្រៃបិដក ភាគ ៨៣

 [១០៥] បុគ្គល​អាក្រក់ តើ​ដូចម្តេច។ បុគ្គល​ខ្លះ ក្នុង​លោក​នេះ ជា​អ្នកសម្លាប់​សត្វ លួច​ទ្រព្យ​គេ ប្រព្រឹត្ត​ខុស​ក្នុង​កាម និយាយ​កុហក ពោល​ពាក្យ​ញុះញង់ ពោល​ពាក្យ​អាក្រក់ ពោល​ពាក្យ​រោយរាយ មានចិត្ត​សំឡឹង​រំពៃ​ចំពោះ​ទ្រព្យ​អ្នកដទៃ មានចិត្ត​ព្យាបាទ មាន​ទិដ្ឋិ​ខុស នេះ​ហៅថា បុគ្គល​អាក្រក់។ បុគ្គល​អាក្រក់​ក្រៃលែង​ជាង​បុគ្គល​អាក្រក់ តើ​ដូចម្តេច។ បុគ្គល​ខ្លះ ក្នុង​លោក​នេះ ជា​អ្នកសម្លាប់​សត្វ​ដោយខ្លួនឯង​ផង បបួល​អ្នកដទៃ​ឲ្យ​សម្លាប់សត្វ​ផង លួច​ទ្រព្យ​គេ​ដោយខ្លួនឯង​ផង បបួល​អ្នកដទៃ​ឲ្យ​លួច​ទ្រព្យ​គេ​ផង ប្រព្រឹត្ត​ខុស​ក្នុង​កាម​ដោយខ្លួនឯង​ផង បបួល​អ្នកដទៃ​ឲ្យ​ប្រព្រឹត្ត​ខុស​ក្នុង​កាម​ផង ពោល​ពាក្យ​កុហក​ដោយ​ខ្លួ​ងឯង​ផង បបួល​អ្នកដទៃ​ឲ្យ​ពោល​ពាក្យ​កុហក​ផង ពោល​ពាក្យ​ញុះញង់​ដោយខ្លួនឯង​ផង បបួល​អ្នកដទៃ​ឲ្យ​ពោល​ពាក្យ​ញុះញង់​ផង ពោល​ពាក្យ​អាក្រក់​ដោយខ្លួនឯង​ផង បបួល
ថយ | ទំព័រទី ៣០០ | បន្ទាប់
ID: 637651771632837747
ទៅកាន់ទំព័រ៖