ព្រះត្រៃបិដក ភាគ ៨៣

អ្នកដទៃ​ឲ្យ​ពោល​ពាក្យ​អាក្រក់​ផង ពោល​ពាក្យ​រោយរាយ​ដោយខ្លួនឯង​ផង បបួល​អ្នកដទៃ​ឲ្យ​ពោល​ពាក្យ​រោយរាយ​ផង មានចិត្ត​សំឡឹង​រំពៃ​ចំពោះ​ទ្រព្យ​អ្នកដទៃ​ដោយខ្លួនឯង​ផង បបួល​អ្នកដទៃ​ឲ្យ​មានចិត្ត​សំឡឹង​រំពៃ​ចំពោះ​ទ្រព្យ​អ្នកដទៃ​ផង មានចិត្ត​ព្យាបាទ​ដោយខ្លួនឯង​ផង បបួល​អ្នកដទៃ​ឲ្យ​ព្យាបាទ​ផង មាន​ទិដ្ឋិ​ខុស​ដោយខ្លួនឯង​ផង បបួល​អ្នកដទៃ​ឲ្យ​មាន​ទិដ្ឋិ​ខុស​ផង នេះ​ហៅថា បុគ្គល​អាក្រក់​ក្រៃលែង​ជាង​បុគ្គល​អាក្រក់។ បុគ្គល​ល្អ តើ​ដូចម្តេច។ បុគ្គល​ខ្លះ ក្នុង​លោក​នេះ ជា​អ្នក​វៀរចាក​បាណាតិបាត វៀរចាក​អទិន្នាទាន វៀរចាក​កា​មេ​សុ​មិច្ឆាចារ វៀរចាក​មុសាវាទ វៀរចាក​បិ​សុ​ណវាចា វៀរចាក​ផរុសវាចា វៀរចាក​សម្ផ​ប្ប​លា​បៈ ជា​អ្នក​មិន​មាន​អភិជ្ឈា មិន​មានចិត្ត​ព្យាបាទ ជា​សម្មាទិដ្ឋិ នេះ​ហៅថា បុគ្គល​ល្អ។ បុគ្គល​ល្អ​ក្រៃលែង​ជាង​បុគ្គល​ល្អ តើ​ដូចម្តេច។ បុគ្គល​ខ្លះ ក្នុង​លោក​នេះ ជា​អ្នក​វៀរចាក​បាណាតិបាត
ថយ | ទំព័រទី ៣០១ | បន្ទាប់
ID: 637651771892837915
ទៅកាន់ទំព័រ៖