ព្រះត្រៃបិដក ភាគ ៨៣
[១០៦] បុគ្គលមានធម៌អាក្រក់ តើដូចម្តេច។ បុគ្គលខ្លះ ក្នុងលោកនេះ ជាអ្នកសម្លាប់សត្វ លួចទ្រព្យគេ។បេ។ មានទិដ្ឋិខុស នេះហៅថា បុគ្គលមានធម៌អាក្រក់។ បុគ្គលមានធម៌អាក្រក់ក្រៃលែងជាងបុគ្គលមានធម៌អាក្រក់ តើដូចម្តេច។ បុគ្គលខ្លះ ក្នុងលោកនេះ ជាអ្នកសម្លាប់សត្វដោយខ្លួនឯងផង បបួលអ្នកដទៃឲ្យសម្លាប់សត្វផង លួចទ្រព្យគេដោយខ្លួនឯងផង បបួលអ្នកដទៃឲ្យលួចទ្រព្យគេផង។បេ។ មានទិដ្ឋិខុសដោយខ្លួនឯងផង បបួលអ្នកដទៃឲ្យមានទិដ្ឋិខុសផង នេះហៅថា បុគ្គលមានធម៌អាក្រក់ក្រៃលែងជាងបុគ្គលមានធម៌អាក្រក់។ បុគ្គលមានធម៌ល្អ តើដូចម្តេច។ បុគ្គលខ្លះ ក្នុងលោកនេះ ជាអ្នកវៀរចាកបាណាតិបាត វៀរចាកអទិន្នាទាន។បេ។ ជាសម្មាទិដ្ឋិ នេះហៅថា បុគ្គលមានធម៌ល្អ។ បុគ្គលមានធម៌ល្អក្រៃលែងជាងបុគ្គលមានធម៌ល្អ តើដូចម្តេច។ បុគ្គលខ្លះ ក្នុងលោកនេះ ជាអ្នកវៀរចាកបាណាតិបាតដោយខ្លួនឯងផង បបួលអ្នកដទៃឲ្យវៀរចាកបាណាតិបាតផង។បេ។ ជាសម្មាទិដ្ឋិដោយខ្លួនឯងផង
ID: 637651772319556589
ទៅកាន់ទំព័រ៖