ព្រះត្រៃបិដក ភាគ ៨៣
បបួលអ្នកដទៃឲ្យជាសម្មាទិដ្ឋិផង នេះហៅថា បុគ្គលមានធម៌ល្អក្រៃលែងជាងបុគ្គលមានធម៌ល្អ។
[១០៧] បុគ្គលប្រកបដោយទោស តើដូចម្តេច។ បុគ្គលខ្លះ ក្នុងលោកនេះ ជាអ្នកប្រកបដោយកាយកម្មមានទោស ប្រកបដោយវចីកម្មមានទោស ប្រកបដោយមនោកម្មមានទោស នេះហៅថា បុគ្គលប្រកបដោយទោស។ បុគ្គលច្រើនដោយទោស តើដូចម្តេច។ បុគ្គលខ្លះ ក្នុងលោកនេះ ជាអ្នកប្រកបច្រើនដោយកាយកម្មមានទោស ប្រកបតិចដោយកាយកម្មមិនមានទោស ជាអ្នកប្រកបច្រើនដោយវចីកម្មមានទោស ប្រកបតិចដោយវចីកម្មមិនមានទោស ជាអ្នកប្រកបច្រើនដោយមនោកម្មមានទោស ប្រកបតិចដោយមនោកម្មមិនមានទោស នេះហៅថា បុគ្គលច្រើនដោយទោស។ បុគ្គលប្រកបដោយទោសតិច តើដូចម្តេច។ បុគ្គលខ្លះ ក្នុងលោកនេះ ជាអ្នកប្រកបច្រើនដោយកាយកម្មមិនមានទោស ប្រកបតិចដោយកាយកម្មមានទោស ជាអ្នកប្រកបច្រើនដោយវចីកម្មមិនមានទោស ប្រកបតិចដោយវចីកម្មមានទោស
ID: 637651772556431581
ទៅកាន់ទំព័រ៖